ចុម! Sergio Aguero ដាច់ចិត្តនិយាយអំពីទំនាក់ទំនងស្នេហាស៊ីជម្រៅរបស់ខ្លួនជាមួយ Messi

55470
  • Sergio Aguero និយាយបែបលេងសើចថា គាត់និង Lionel Messi ប្រៀបដូចជា “ប្តីប្រពន្ធចាស់” គ្រប់ពេលដែលពួកគេនៅជាមួយគ្នា ពេលបំពេញកាតព្វកិច្ចអន្តរជាតិជាមួយអាហ្សង់ទីន។

    តារាឆ្នើមរបស់ក្រុម Manchester City បានក្លាយជាសមាជិកនៃក្រុមជម្រើសជាតិអាហ្សង់ទីនតាំងពីឆ្នាំ ២០០៦ ដោយបង្ហាញខ្លួនសរុបចំនួន ៩៧ប្រកួត និងរកបាន ៤១គ្រាប់។ Aguero គឺជាអ្នករកគ្រាប់បាល់នាំមុខលំដាប់ទី៣ របស់អាហ្សង់ទីន តាមពីក្រោយតែ Gabriel Batistuta ខណៈ Messi ជាអ្នករកគ្រាប់បានច្រើនបំផុតសម្រាប់ជម្រើសជាតិ ដោយមាន ៧១គ្រាប់នាពេលបច្ចុប្បន្ន។

    ជាមួយនឹង Messi ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅអាហ្សង់ទីនក្នុងឆ្នាំ ២០០៥ តារាឆ្នើមរបស់ក្រុម Barcelona និង Aguero កាន់តែមានភាពស្និទ្ធស្នាលជាមួយនឹងអាជីពរបស់ពួកគេ នៅពេលដែលពួកគេបានបង្ហាញរួមគ្នានៅឯព្រឹត្តិការណ៍ World Cup ចំនួន ៣ដង Copa America ចំនួន ៤លើក និងអំឡុងពេលដែលឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០០៨ ។ ហើយ Aguero និយាយថាការចែករំលែកបន្ទប់ជាមួយ Messi មិនមែនជាការងាយស្រួលនោះទេ ព្រោះអ្នកទាំងពីរបានបង្កើតទំនាក់ទំនងពិសេសមួយក្នុងអំឡុងពេលដែលពួកគេធ្វើជាមិត្តរួមក្រុមជាមួយគ្នានៅអាហ្សង់ទីន។

    Aguero និយាយបែបកំប្លែងនៅកម្មវិធី “Santo Sabado” ថា៖ “គាត់តែងតែត្អូញត្អែរ យើងដូចជាគូស្នេហ៍ចាស់។ ខ្ញុំតែងតែដេកលក់នៅមុខទូរទស្សន៍ ហើយពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹក បន្ទាប់គាត់តែងតែត្អូញត្អែរដាក់ខ្ញុំ។ គាត់មកដល់សណ្ឋាគារហើយងូតទឹកភ្លាមៗ ខណៈពេលដែលខ្ញុំកំពុងអង្គុយនិយាយទូរស័ព្ទដៃរបស់ខ្ញុំ។ បន្ទាប់មកគាត់នឹងរម្លឹកខ្ញុំថា យើងត្រូវចុះទៅញ៉ាំអាហារពេលល្ងាច ហើយយើងមិនមានពេលវេលាច្រើនទេ”៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី