
Bruno Fernandes និយាយថា ព័រទុយហ្កាល់មិនបានផ្លាស់ប្តូរទម្រង់លេងរបស់ពួកគេក្នុងការអវត្តមានរបស់កីឡាករ Cristiano Ronaldo ក្នុងជំនួបតទល់នឹងស៊ុយអែតនោះទេ ប៉ុន្តែខ្សែបម្រើរូបនេះបានសារភាពថា ជ័យជម្នះ ៣-០ នឹងកាន់តែងាយស្រួលជាងមុន ប្រសិនបើមានកីឡាករល្អបំផុតនៅលើពិភពលោកនៅក្នុងក្រុម។
Ronaldo មិនអាចបង្ហាញខ្លួនក្នុងការប្រកួត Nations League កាលពីយប់ថ្ងៃពុធនៅ Lisbon បានទេ បន្ទាប់ពីគាត់បានធ្វើតេស្តវិជ្ជមានរកឃើញវីរុស Covid-19 ហើយកំពុងត្រូវបានគេដាក់នៅដាច់ដោយឡែក។ ប៉ុន្តែក្រុមរបស់លោក Fernando Santos អាចស៊ូទ្រាំបានយ៉ាងល្អដោយគ្មានប្រធានឆ្នើមខាងលើ ខណៈដែលខ្សែបម្រើ Man City កីឡាករ Bernardo Silva ជាអ្នកស៊ុតបើកឆាក មុននៅពេលដែល Diogo Jota បន្ថែម ២គ្រាប់ទៀត ដើម្បីស្វែងរកជ័យជម្នះ ៣-០ លើស៊ុយអែត ក្នុងក្រុម៣ នៃពាន UEFA Nations League។
ជាមួយគ្នានេះ Fernandes និយាយថា វានឹងកាន់តែខ្លាំងជាងនេះ ប្រសិនបើមានតារាឆ្នើមរបស់ Juventus នៅក្នុងក្រុម។ ខ្សែបម្រើឆ្នើម Man Utd បានលើកឡើងថា៖ “យើងមិនត្រូវបានគេស្នើឲ្យ លេងខុសប្លែកពីគេនោះទេ (បើទោះគ្មាន Ronaldo) មហិច្ឆតារបស់យើងនៅតែដដែល។ ក្រុមនេះមានតម្លៃខ្ពស់ណាស់ ប៉ុន្តែវាច្បាស់ណាស់ថា វាងាយស្រួលក្នុងការឈ្នះជាមួយនឹងអ្វីដែលល្អបំផុតនៅក្នុងពិភពលោក (ប្រសិនបើមាន Ronaldo)”៕
ដោយ៖ តារា