Chelsea ពិចារណាលើការនាំយក Dybala ក្រោយបរាជ័យចុះហត្ថលេខាលើតារាកំពូលរូបនេះ

43667
  • ក្លិបតោខៀវ Chelsea កំពុងបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការនាំយកតារាឆ្នើម Juventus ពោលគឺ Paulo Dybala ។

    បើយោងតាមការសែតអ៊ីតាលី Tutto Mercato Web បានឱ្យដឹងថា កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ២៦ឆ្នាំ Paulo Dybala កំពុងពិភាក្សាអំពីការបន្តកុងត្រាថ្មី ដែលនឹងធ្វើឱ្យគាត់នៅទីក្រុង Turin រហូតដល់ឆ្នាំ ២០២៥ ប៉ុន្តែក្រុមតោខៀវរបស់លោក Frank Lampard កំពុងពិចារណាលើការផ្ទេរដ៏មានសក្ដានុពលមួយនេះ ប្រសិនបើសេះបង្កង់ Juventus មិនអាចបញ្ចុះបញ្ចូលឱ្យ Dybala បន្តនៅទឹកដីអ៊ីតាលីបានទៀតនោះទេ។

    របាយការណ៍ខាងលើក៏បានអះអាងផងដែរថា ក្រុមតោខៀវ Chelsea បានព្យាយាមចុះហត្ថលេខាលើតារាឆ្នើមរបស់ក្លិប Inter Milan ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lautaro Martinez នៅរដូវក្តៅនេះផងដែរ ប៉ុន្តែកីឡាកររូបនេះមិនចាប់អារម្មណ៍នឹងការផ្លាស់ប្តូរទៅកាន់ក្លិបយក្សអង់គ្លេសមួយនេះនោះឡើយ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី