បង្វិលភព! បែកធ្លាយព័ត៌មាន R.Madrid ត្រៀមលុយធំ ២៥០លានអឺរ៉ូ ចុះហត្ថលេខាលើ Messi

33344
  • Lionel Messi ត្រូវបានគេមើលឃើញថា ជានិមិត្តរូបរបស់ Barcelona តាំងពីយូរយារណាស់មកហើយចាប់តាំងពី Ronaldinho បានចាកចេញពីក្លឹបនៅឆ្នាំ ២០០៨ ប៉ុន្តែថ្មីៗនេះបានបែកធ្លាយព័ត៌មានមួយថា គាត់មានឱកាសចុះកុងត្រាជាមួយ Real Madrid តែត្រូវបានគាត់បដិសេធ។

    វាមិនអាចទៅរួចទេក្នុងការស្រមៃឃើញថា កីឡាករអន្តរជាតិអាហ្សង់ទីនខាងលើពាក់អាវពណ៌ស ដែលជាក្រុមប្រកួតប្រជែង ប៉ុន្តែនោះពិតជាសុបិននិងផែនការរបស់លោក Florentino Perez ដែលបានធ្វើនៅឆ្នាំ ២០១៣។ ដូចដែលបានរាយការណ៍ដោយអ្នកកាសែតអ៊ីតាលីលោក Gianluca Di Marzio បានអះអាងថា ការផ្តល់ជូននេះបានមកដល់នៅមុនពេលដែល Real Madrid បានគ្រងតំណែងជើងឯកទ្វីបអឺរ៉ុបកាលពីឆ្នាំនោះ ខណៈវាជារដូវកាលមិនល្អរបស់ Barcelona។

    លោក Di Marzio បានចុះផ្សាយនៅក្នុងសៀវភៅរបស់គាត់ឈ្មោះ ‘Grand Hotel Calciomercato’ ថា៖ “សំណើរបស់ប្រធានក្លឹប Real Madrid គឺលោក Florentino Perez ត្រូវបានបង្ហាញក្នុងឆ្នាំ ២០១៣ ហើយគាត់បានផ្តល់ប្រាក់ចំនួន ២៥០ លានអឺរ៉ូសម្រាប់តារាអាហ្សង់ទីន (Messi)។ លុយទាំងនោះត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍឡើងវិញនៃទឹកដី Estadio Santiago Bernabeu ។ ទោះយ៉ាងណា Messi ឆ្លើយតបភ្លាមៗថាទេ។ ម្ចាស់ពាន Ballon D’or ៦សម័យកាលខាងលើបាននិយាយថា៖ “ខ្ញុំនឹងមិនទៅ Real Madrid ទេ អ្នកកំពុងខ្ជះខ្ជាយពេលវេលារបស់អ្នកហើយ” ។

    ការពិតគឺថា Real Madrid មិនមែនជាក្លឹបតែមួយទេដែលបានព្យាយាមផ្តល់ប្រាក់ច្រើនក្រាស់ក្រែលដល់ Messi ក្នុងការនាំយករូបគេចេញពីតំបន់កាតាឡាន់។ ជាមួយគ្នានេះ លោក Massimo Moratti បានប្រកាសថា វាជាក្តីសុបិន្តរបស់គាត់ក្នុងការនាំ Messi ទៅ Inter Milan ប៉ុន្តែគាត់មិនបានជោគជ័យទេ ខណៈដែល Chelsea, Paris Saint-Germain រួមជាមួយក្រុមមេឃខៀវ Manchester City ក៏ខិតជិតឈានដល់បញ្ចប់ការចុះហត្ថលេខាលើម៉ាស៊ីនរកគ្រាប់រូបនេះ ប៉ុន្តែអ្វីៗក៏ត្រូវបានបរាជ័យសារជាថ្មី ក្រោយតម្លៃទិញផ្ដាច់កុងត្រារបស់គេដែលក្លិប Barca កំណត់ខ្ពស់ពេក រហូតដល់ ៧០០លានអឺរ៉ូ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី