Chelsea ផ្ដល់ប្រាក់បៀវត្សរហូតដល់ ៥០លានអឺរ៉ូក្នុងមួយឆ្នាំដល់ Messi ជាមួយតម្លៃផ្ទេរខ្ពស់ដាច់គេ

14548
  • អ្នកការសែតដ៏ល្បីលោក Gianluca Di Marzio បានបង្ហាញនៅក្នុងសៀវភៅ Grand Hotel Calciomercato ថ្មីរបស់គាត់ថា ក្លឹប Chelsea ជិតនឹងចុះហត្ថលេខាលើ Lionel Messi ពី Barcelona កាលពីឆ្នាំ ២០១៤ ។

    ផ្អែកលើការដកស្រង់ចេញពីសៀវភៅនេះ Messi ត្រូវបានគេល្បួងឱ្យចាកចេញពី Barca បន្ទាប់ពីមានការចោទប្រកាន់ពីការគេចពន្ធនិងថែមទាំងមានការសន្ទនាតាម FaceTime ជាមួយនឹងលោក Jose Mourinho ដែលជាអ្នកចាត់ការក្រុមតោខៀវ Chelsea កាលពីគ្រានោះផងដែរ។

    Chelsea បានត្រៀមរួចរាល់ក្នុងការចំណាយប្រាក់សន្ធឹកសន្ធាប់ចំនួន ២៥០ លានអឺរ៉ូក្នុងការវិនិយោគលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ៣៣ឆ្នាំរូបនេះ និងផ្តល់ប្រាក់ខែសុទ្ធចំនួន ៥០ លានផោនឯណោះនៅក្នុងមួយឆ្នាំ ប៉ុន្តែទីបំផុត Messi បានបដិសេធសំណើរនេះចោល បន្ទាប់ពីការអំពាវនាវពីឪពុករបស់គាត់ដែលប្រឆាំងនឹងការផ្លាស់ប្តូរនេះ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី