បេក្ខភាពប្រធានក្លិបថ្មីប្ដេជ្ញា នាំយក Mbappe មកលេងនៅ Barca ឱ្យបានជាដាច់ខាត បើលោកជាប់ឆ្នោត

13401
  • លោក Victor Font បានអះអាងថា ប្រសិនលោកត្រូវបានគេបោះឆ្នោតជ្រើសរើសជាប្រធានក្លិបថ្មីរបស់ Barcelona គាត់នឹងកំណត់គោលដៅ Kylian Mbappe របស់ Paris Saint-Germain ជាការចុះហត្ថលេខាដ៏មានសក្តានុពលមួយ នៅរដូវកាលក្រោយ។

    ក្រុមគូរប្រកួតប្រជែងស្លាប់រស់របស់ Barcelona ក្លិបស្ដេចស Real Madrid គឺជាក្រុមដែលតែងតែមានបំណងចង់ចុះហត្ថលេខាលើកីឡាករវ័យក្មេងដែលធ្លាប់ឈ្នះពាន World Cup ប៉ុន្តែ Barca មើលឃើញថានេះគឺជាឱកាសមួយ ដើម្បីបំបាក់ពួកគេក្នុងការចុះនាំយកតារាកំពូលនាពេលអនាគតរបស់ពិភពលោកមួយនេះ។ ក្រៅពីនេះ ក្រុមយក្សអង់គ្លេស Manchester City ក៏កំពុងតាមប្រមាញ់ផងដែរ ខណៈដែល PSG ចង់បន្តកុងត្រាថ្មីដល់ Mbappe។

    គួរជម្រាបជូនថា ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំ Kylian Mbappe បានក្លាយជាទីចាប់អារម្មណ៍ទូទាំងពិភពបាល់ទាត់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយទម្រង់លេចធ្លោដ៏គួរឱ្យភ្ញាក់ផ្អើល ហើយរូបគេបានលើកពានលីគរាល់ឆ្នាំចាប់តាំងពីគេក្លាយជាកីឡាករអាជីព ដោយលើកដំបូង Mbappe ជួយឱ្យ Monaco គ្រងតំណែងជើងឯកនៅឆ្នាំ២០១៦ មុនពេលបន្តជួយ PSG ឈ្នះក្របខណ្ឌ Ligue 1 ជាប់ៗគ្នាគិតមកទល់ពេលនេះ ហើយអ្វីកាន់ពិសេសទៀតនោះគឺការជួយបារាំងលើកពាន World Cup 2018 រួមនឹងការនាំ PSG ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Champions League ជាលើកដំបូងរបស់ក្លិប នៅរដូវកាល២០១៩/២០២០៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី