Forlan អះអាងថា Cavani គឺជាលោកព្រះ Zlatan Ibrahimovic ថ្មីរបស់ Man Utd

12957
  • លោក Diego Forlan អះអាងថា កីឡាករឆ្នើម Edinson Cavani មិនទាន់ធ្លាក់ទម្រង់លេងឡើយ ខណៈដែលវីរបុរស Real Madrid បានប្រាប់ថា Manchester United មាន Zlatan Ibrahimovic ម្នាក់ទៀតនៅលើដៃរបស់ពួកគេ។

    បិសាចក្រហមបានដណ្តើមយកខ្សែប្រយុទ្ធវ័យចំណាស់ម្នាក់កាលពីឆ្នាំ ២០១៦ ដែលបានក្លាយជាភ្នាក់ងារឥតគិតថ្លៃ បន្ទាប់ពីផ្តាច់ទំនាក់ទំនងជាមួយ Paris Saint-Germain ។ Ibrahimovic នៅតែបង្ហាញភាពខ្លាំងនិងឈានមុខគេ ក្នុងការលេងបាល់ទាត់នៅលើទឹកដីអង់គ្លេស ហើយគាត់នៅតែត្រលប់មក AC Milan វិញជាលើកទី២ បន្ទាប់ពីគាត់លេងនៅក្របខណ្ឌ MLS ជាមួយ LA Galaxy។

    Man Utd បានធ្វើដូចគ្នានេះម្ដងទៀតនៅ ៤ ឆ្នាំក្រោយ ដោយបានចុះហត្ថលេខាលើខ្សែប្រយុទ្ធចាស់វស្សា Cavani ដែលជាអតីតខ្សែប្រយុទ្ធកំពូលរបស់ក្រុម PSG និងក៏ជាអតីតមិត្តរួមជាមួយលោកព្រះ Zlatan ផងដែរ។ ជាមួយគ្នានេះ អតីតកីឡាករ Man Utd និង At Madrid លោក Forlan បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការផ្លាស់ទៅលេងនៅទឹកដី Old Trafford របស់មិត្តរួមជាតិ Cavani។

    Forlan បានប្រាប់កាសែត South China Morning Post ថា៖ “Edinson នៅតែជាកីឡាករឆ្នើម។ ខ្ញុំមិនបានឃើញការធ្លាក់ចុះណាមួយរបស់គាត់នៅឡើយទេ។ ខ្ញុំគិតថាគាត់គឺជាអ្នកចុះហត្ថលេខាកំពូលម្នាក់សម្រាប់ក្រុម Man United ដូចជា Zlatan ដែរ។ គាត់ជាអ្នកលេងប្រភេទនោះ។ គាត់នឹងធ្វើជាគំរូ ដោយរបៀបដែលគាត់ហ្វឹកហាត់ និងរបៀបដែលគាត់លេង។ គាត់នឹងក្លាយជាឥទ្ធិពលវិជ្ជមានសម្រាប់កីឡាករវ័យក្មេង។ គាត់គឺជាអ្នកឈ្នះដែលបានឈ្នះពានរង្វាន់ជាច្រើន ជាអ្នករកគ្រាប់បាល់ដែលបានស៊ុតបាល់បញ្ចូលទីគ្រប់ទីកន្លែង។ គាត់រឹងមាំ ហើយរាងកាយរបស់គាត់នឹងល្អសម្រាប់បាល់ទាត់អង់គ្លេស។ គាត់រហ័ស គាត់មានកម្លាំងចិត្តខ្ពស់”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី