
Real Madrid និង Barcelona ចង់ចុះកុងត្រាជាមួយ Bruno Fernandes ត្រឹមតែ ៨ ខែប៉ុណ្ណោះបន្ទាប់ពីតារារូបនេះបានចូលរួមជាមួយ Manchester United ។ នេះបើយោងតាមរបាយការណ៍របស់ការសែតអង់គ្លេស The Sun។
ក្លិបបាល់ទាត់យក្សពីររបស់ប្រទេសអេស្បាញ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើតារាអន្តរជាតិព័រទុយហ្កាល់ ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅ Old Trafford ដោយមានការសន្និដ្ឋានថា កីឡាករវ័យ ២៦ ឆ្នាំរូបនេះមានបញ្ហាមិនចុះសម្រុងជាមួយគ្រូបង្វឹកក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer ។
ទោះយ៉ាងណា ខ្សែបម្រើឆ្នើមកំពុងលេចធ្លោ Fernandes បានចេញមកបញ្ជាក់លើការអះអាងអំពីការប្រេះឆាជាមួយអ្នកចាត់ការក្រុម Man Utd លោក Solskjare ដោយបានលើកឡើងថា មនុស្សកំពុងព្យាយាមបង្កបញ្ហានៅក្នុងក្លឹប ដោយភ្ជាប់ឈ្មោះរបស់គាត់ទៅនឹងរឿងមិនពិត។ ហើយ Bruno ក៏បញ្ជាក់ថា បច្ចុប្បន្នរូបគេកំពុងរីករាយជាមួយជីវិតនៅទឹកដីអង់គ្លេស និងគ្មានបំណងចង់ចាកចេញពី Man Uinted នាពេលឆាប់ៗនេះនោះឡើយ៕
ដោយ៖ តារា