Moyes សារភាពថា Man Utd បានត្រៀមឧទ្ធម្ភាគចក្រទុកឱ្យ Bale ជិះលេង ប៉ុន្តែនៅតែបរាជ័យ

55581
  • លោក David Moyes បានសារភាពថា មានឱកាសសម្រាប់ Gareth Bale ដើម្បីចូលរួមជាមួយក្រុម Manchester United នៅពេលលោកចាប់ផ្តើមកាន់តំណែងនៅ Old Trafford ប៉ុន្តែលោកបាននិយាយថា តារាឆ្នើមសញ្ជាតិវែលបានធ្វើការសម្រេចចិត្តត្រឹមត្រូវក្នុងការចូលរួមជាមួយ Real Madrid ។

    ស្របពេលដែល Bale នឹងបង្ហាញខ្លួនជាលើកទី ២ សម្រាប់ Spurs ពេលប៉ះជាមួយក្លិប West Ham របស់លោក Moyes នៅថ្ងៃអាទិត្យនេះ អ្នកចាត់ការសញ្ជាតិស្កុតឡេនរូបនេះបាននិយាយអំពីឱកាសនាំយកកីឡាករអន្តរជាតិវែល ខណៈពេលដែលគាត់ជាអ្នកគ្រប់គ្រងនៅបិសាចក្រហម។ លោក Moyes បានបង្ហើបថា Bale គឺជាការចុះហត្ថលេខាដំបូងដែលគាត់បានព្យាយាមធ្វើនៅ Man Utd ហើយគាត់គិតថាក្លឹបមានឱកាសឈ្នះ Real Madrid ក្នុងការរចុះហត្ថលេខាលើ Bale។ ប៉ុន្តែទីបំផុត Bale បានផ្លាស់ទៅកាន់ Bernabeu ជាកន្លែងដែលគាត់បានឈ្នះពានរង្វាន់ Champions League ចំនួន៤លើក ហើយលោក Moyes យល់ថា ខ្សែប្រយុទ្ធកំពូលល្បឿនរូបនេះបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ។

    លោក Moyes បាននិយាយថា៖ “Gareth Bale ប្រហែលជាឈ្មោះដំបូងដែលខ្ញុំបានគិតនៅពេលខ្ញុំទទួលបានការងារធ្វើ។ ខ្ញុំគិតថា Gareth Bale គឺជាកីឡាកររបស់ក្រុម Manchester United ទៅហើយ។ គាត់ជាប្រភេទដែលត្រឹមត្រូវ។ Man United មានប្រវត្តិកីឡាករដ៏អស្ចារ្យជាមួយ George Best រហូតដល់ Ryan Giggs និងកីឡាករឆ្នើមៗជាច្រើនទៀតនៅចន្លោះនោះ។ ខ្ញុំចង់ឱ្យ Gareth Bale ក្លាយជាកីឡាករដំបូងគេរបស់ខ្ញុំនៅឯក្លិប Manchester United ប៉ុន្តែវាបានចាញ់ប្រៀបបន្តិចជាមួយ Real Madrid”។

    អតីតគ្រូ Man Utd ខាងលើបន្តថា៖ ខ្ញុំបានព្យាយាមប្លន់វា។ ខ្ញុំបានព្យាយាមដើម្បីទទួលបានគាត់។ Manchester United បានផ្តល់ប្រាក់ច្រើនជាង Real Madrid ។ ពួកគេបានផ្តល់ប្រាក់បន្ថែមដល់កីឡាករ។ យើងបានធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីព្យាយាមរកកីឡាករឆ្នើម។ យើងថែមទាំងមានឧទ្ធម្ភាគចក្រនៅឯកន្លែងហ្វឹកហាត់ដើម្បីយកគាត់និងនាំគាត់ត្រឡប់មកវិញ។ យើងគិតថាយើងមានឱកាស។ ប៉ុន្តែគាត់បានជ្រើសរើសយក Real Madrid ហើយគាត់បានធ្វើការសម្រេចចិត្តដ៏អស្ចារ្យ ព្រោះគាត់បានបន្តឈ្នះពានរង្វាន់ Champions Leagues ចំនួន៤ដង។ គាត់មានអាជីពដ៏អស្ចារ្យ”៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី