
ការបំបែកកំណត់ត្រាមិនមែនជារឿងសុទ្ធតែអ្នកណាអាចធ្វើបាននោះទេ ។ ការបំបែកកំណត់ត្រាគឺតម្រូវឲ្យអ្នកបំបែកធ្វើអ្វីដែលមនុស្សទូទៅមិនធ្លាប់បានធ្វើពីមុនមក ឬក៏បំបែកកំណត់ត្រាអ្វីដែលមានគេធ្លាប់បំបែកធ្វើឲ្យលើសឬក៏ល្អជាងអ្នកធ្វើពីមុន ទើបអាចទទួលបានពានរង្វាន់បំបែកកំណត់ត្រាបាន ។ ដូចនេះហើយបានជាវិបសាយ MerlPlus សូមបង្ហាញការបំបែកកំណត់ត្រប្លែកៗបំផុតក្នុងលោកមកជម្រាបជូនលោកបានដឹងទុកជាចំណេះនៅថ្ងៃក្រោយ ។
១/ នារីម្នាក់ដែលបានដើកម្សាន្តទូទាំងពិភពលោក
នាង Cassandra De Pecol វ័យ ២៧ ឆ្នាំ បានបំបែកកំណត់ត្រាពិសេសមួយគឺនាងបានធ្វើដំណើរបានចំនួន ១៩៣ ប្រទេស ដោយប្រើពេលអស់ ១៨ ខែ ២៦ ថ្ងៃ ។ ប្រទេសទាំងនោះរួមមានប្រទេសកម្ពុជាយើងមួយផងដែរ ដែលនាងបានថតនៅប្រសាទអង្គរវត្តដែលតំណាងឲ្យប្រទេសកម្ពុជាយើង ។
២/ បុរសដែលកាន់សញ្ញាប័ត្រច្រើនបំផុតក្នុងលោក
លោក Luciano Baietti វ័យ ៧០ ឆ្នាំ ជនជាតិ អ៊ីតាលីបានបំបែកកំណត់ត្រាក្លាយជាបុរសដែលកាន់សញ្ជាប័ត្រច្រើនបំផុតក្នុងលោក ដោយលោកបានទទួលបានសញ្ញាប័ត្រ បរិញ្ញាប័ត្រ និង អនុបណ្ឌិត សរុបចំនួន ១៥ សញ្ជាប័ត្រ ។
៣/ មនុស្សវ័យក្មេងបំផុតដែលបានឡើងភ្នំខ្ពស់ៗបំផុតចំនួន ៧
Jordan Romero គឺជាក្មេងប្រុសជនជាតិ ហ្ស៊កដានី ដែលកាលពីឆ្នាំ ២០១០ នៅពេលគេមានអាយុ ១៣ ឆ្នាំ គេបានក្លាយជាមនុស្សវ័យក្មេងបំផុតដែលបានឡើងទោភ្នំខ្ពស់បំផុតក្នុងលោក អេវឺរ៉េស ។ ហើយនៅអាយុ ១៥ ឆ្នាំ ៥ ខែ ១២ ថ្ងៃ រូបគេបានក្លាយជាមនុស្សវ័យក្មេងបំផុតក្នុងលោកដែលបានឡើងភ្នំខ្ពស់ៗចំនួន ៧ ។
៤/ មនុស្សដែលអាចនិយាយភាសារបានច្រើនបំផុត
លោក Ziad Fazah ជនជាតិ លីបង់ បានទទួលពានរង្វាន់ពី Guinness ដែលអាចនិយាយបានរហូតដល់ ៥៨ ភាសា ប៉ុន្តែបើតាមការសែត Morning News បានឲ្យដឹងថាលោក Emil Krebs ដែលជាអ្នកការទូតសញ្ជាតិ អាឡឺម៉ង់ មានសមត្ថភាពអាចនិយាយបានរហូតដល់ ៦៥ ភាសារមកម្លេះ ប៉ុន្តែគាត់បានស្លាប់តាំងពិឆ្នាំ ១៩៣០ មកម្លេះ ។
៥/ មនុស្សដែលអាចអានលឿនបំផុត និងចងចាំបានច្រើនបំផុត
លោក Kim Peek បានបំបែកកំណត់ត្រាក្លាយជាអ្នកអានបានលឿនហើយអាចចង់ចាំច្រើនបំផុតក្នុងលោក ដែលលោកអាចចង់ចាំរហូតទោដល់ ៩៨% ឯណោះក្នុងមួយទំព័រៗដែលលោកបានអាន ទោះជាលោកមានសភាពពិការក៏ដោយ ៕
ដោយ៖តារា