
ក្លឹប Juventus ត្រៀមបើកភ្លើងខៀវក្នុងការផ្តល់ជូនសម្រាប់ Alex Sandro នៅពេលដែលទីផ្សារដោះដូរកីឡាករចាប់ផ្តើមបើកឡើងវិញ។ នេះបើយោងតាម Calcio Mercato បានចេញផ្សាយ។
ក្រុមជើងឯកអ៊ីតាលីសេះបង្កង់ Juventus ចង់លក់កីឡាករប្រេស៊ីលវ័យ ២៩ ឆ្នាំរូបនេះ ដើម្បីរៃអង្គាសប្រាក់សម្រាប់ចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេងថ្មី ខណៈសមាជិកក្រុមតោខៀវ Emerson Palmieri របស់ក្រុមតោខៀវ Chelsea ស្ថិតក្នុងចំណោមខ្សែការពារដែលត្រូវបានគេពិចារណាក្នុងការនាំយកមកកាន់កីឡដ្ឋាន Allianz ។
គួរជម្រាបជូនថា Alex Sandro បានបន្តកុងត្រាថ្មីជាមួយ Juventus ដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២៣ឯណោះ ប៉ុន្តែមិនទាន់មានលក្ខណៈពិសេសសម្រាប់ក្រុមរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នៅដើមរដូវកាលថ្មីនេះទេ ទើបគេស្ថិតនៅបញ្ជីវ៉ៃចេញនៅទីផ្សារដោះដូរកីឡាករបន្ទាប់៕
ដោយ៖ តារា