ស៊យណាស់! ពូ JM៖ ខ្ញុំមិនគិតថា ការបង្ហាញខ្លួនលើកដំបូងរបស់ Bale រំខានដល់ Spurs នោះទេ

57024
  • ការចាប់ផ្តើមប្រកួតម្តងទៀតរបស់ Gareth Bale នៅ Tottenham Hotspur មិនបានល្អដូចការគ្រោងទុកទេ ខណៈមុនពេលមានគាត់ Spurs បាននាំមុខលើគូប្រកួ ៣-០ ហើយក្រុមរបស់គេបែរត្រូវបានគេស៊ុតចូល ៣ គ្រាប់វិញ នៅពេល Bale ប្ដូរចូល ដើម្បីបញ្ចប់ការប្រកួត ៣-៣ ជាមួយ West Ham ។

    Bale មានឱកាសស៊ុតបាន១គ្រាប់ អាចធ្វើឱ្យវាទទួលបានលទ្ធផល ៤-២ ក្នុងពេលនោះ ប៉ុន្តែធ្វើមិនបានសម្រេចទៅវិញ ហើយលោក Mourinho មិនបានស្តីបន្ទោសតារាឆ្នើមរូបនេះចំពោះលទ្ធផលមិនល្អនេះនោះទេ។ គ្រូបង្វឹក Spurs បាននិយាយបន្ទាប់ពីការប្រកួតនៅពេលត្រូវបានសួរថាតើគាត់មានអារម្មណ៍ថាការបង្ហាញខ្លួនរបស់ Bale គឺជាការរំខាននិងមានផលប៉ះពាល់អវិជ្ជមានដល់ក្រុមដែលឬទេ។

    លោក Mourinho បានឆ្លើយថា៖ “ដោយស្មោះត្រង់ខ្ញុំមិនគិតដូច្នេះទេ។ ការសម្រេចចិត្តមិនឱ្យគាត់ចាប់ផ្តើម គឺខ្ញុំគិតថាជាការសម្រេចចិត្តដ៏ល្អមួយដើម្បីបង្ហាញថា គាត់មិនមានកៅអីដ៏ស្រស់ស្អាតកំពុងរង់ចាំគាត់នៅក្នុងក្រុម ហើយគាត់អង្គុយនៅទីនោះជាលើកដំបូងដែលគាត់អាចធ្វើបាន។ វាជាសារមួយទៅកាន់ក្រុមដែលនៅក្នុងក្រុមនេះគ្រប់គ្នាត្រូវតែតស៊ូដើម្បីតំណែង”។

    លោក Jose បន្តទៀតថា៖ “គាត់ទទួលយកបានយ៉ាងល្អនៅក្នុងក្រុម។ មនុស្សគ្រប់គ្នាចូលចិត្តគាត់។ ខ្ញុំជឿជាក់ថាគាត់ក៏ចូលចិត្តអ្វីដែលគាត់បានរកឃើញនៅទីនេះដែរ។ អ្វីគ្រប់យ៉ាងគឺវិជ្ជមាន ហើយការផ្តោតអារម្មណ៍ មិនផ្តោតលើគាត់ទេ។ ការផ្តោតអារម្មណ៍គឺផ្តោតលើការប្រកួត ហើយគាត់ស្ថិតនៅលើកៅអីបម្រុងអស់រយៈពេល ៦៥នាទី ហើយខ្ញុំមិនគិតដូច្នេះ ខ្ញុំមិនអ្វីទាំងអស់។ វាគួរឱ្យអាណិតណាស់ដែលគាត់មិនអាចរកគ្រាប់បាល់ទី៤ នោះដែលអាចនឹងធ្វើឱ្យការប្រកួតនេះស្លាប់ ប៉ុន្តែនោះគឺជាបាល់ទាត់”៕

    ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី