
តារាឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Son Heung-min និយាយថា មិត្តរួមក្រុមរបស់លោកមានការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានធ្វើឱ្យរបួត ៣ គ្រាប់ ដើម្បីឱ្យក្រុម West Ham តាមស្មើ ៣-៣ ។
Son បានបើកការស៊ុតបាល់បញ្ចូលទីសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទីទី១ ជាមួយការអូសស៊ុតដ៏ល្អ បន្ទាប់ពីទទួលបានការបញ្ជូនបាល់ពី Harry Kane ។ បន្ទាប់មកតារាកំពូលអង់គ្លេស Kane បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ម្នាក់ ខណៈដែល Spurs បានគ្រប់គ្រងស្ទើរតែពាក់កណ្ដាលតារាង នៅតង់ទីមួយ។ ប៉ុន្តែក្រុម West Ham បានវាយបកវិញនៅចុងតង់ទី ២ ដោយកីឡាករ Fabian Balbuena បានរកគ្រាប់បាល់ទី ១ មុនពេលដែល Davinson Sanchez តែតបាល់ចូលទីខ្លួនឯង ហើយ Manuel Lanzini រកបានមួយគ្រាប់ទៀត នៅម៉ោងបន្ថែម។ Son បានសារភាពថា កីឡាកររបស់ Spurs ពិតជាមានភាពតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួត ខណៈដែលពួកគេមានអារម្មណ៍ថាពួកគេគួរតែឈ្នះ។
តារាឆ្នើមប្រចាំទ្វីបអាស៊ីវ័យ ២៨ឆ្នាំខាងលើបានប្រាប់ទូរទស្សន៍ Sky Sports ថា៖ “អ្នកទាំងអស់គ្នាពិតជាអាក់អន់ស្រពន់ចំពោះលទ្ធផលនេះ យើងគិតថាយើងសមនឹងទទួលបាន ៣ ពិន្ទុ ហើយលេងបានល្អណាស់រហូតដល់ ១០នាទីចុងក្រោយ។ វាជាបាល់ទាត់។ វាមិនគួរកើតឡើងទេ ប៉ុន្តែវាជាផ្នែកមួយនៃបាល់ទាត់។ យើងត្រូវតែផ្តោតអារម្មណ៍រហូតដល់សម្លេងកញ្ចែរបស់អាជ្ញាកណ្តាល”។
Oppa Son បន្តទៀតថា៖ “ខ្ញុំមិនចង់មានអារម្មណ៍បែបនេះម្តងទៀតទេ នេះគឺជាមេរៀនដ៏ល្អសម្រាប់យើង កុំឱ្យកើតឡើងម្តងទៀត។ យើងបានគ្រប់គ្រងការប្រកួតតាំងពីដំបូង ហើយរកបាន ៣ គ្រាប់ដំបូងហើយគ្រប់គ្រងការប្រកួតបានទាំងស្រុង។ យើងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ ប៉ុន្តែនៅពេលដែលអ្នករកបានបីគ្រាប់នៅផ្ទះ អ្នកមិនអាចបាត់ពិន្ទុបានទេ។ វាពិតជាគួរឱ្យសោកស្តាយណាស់សម្រាប់ខ្ញុំ។ កីឡាករក្រុមទាំងអស់សុទ្ធតែសោកសៅ។ តើមានអ្វីកើតឡើង។ វាពិតជាគួរឱ្យសោកស្តាយណាស់។ វាមិនគួរកើតឡើងម្តងទៀតទេ”៕
ដោយ៖ តារា