
ក្រុម Manchester United បានបរាជ័យក្នុងការដេញថ្លៃទិញយកកីឡាករ Martin Odegaard របស់ក្រុម Real Madrid កាលពីរដូវក្តៅ នេះបើយោងតាមសារព័ត៌មានអេស្ប៉ាញ Marca ។
ក្រុមបិសាចក្រហមបានព្យាយាមចុះហត្ថលេខាលើកីឡាករវ័យ ២១ ឆ្នាំនេះជាច្រើនដងក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់លើទេពកោសល្យវ័យក្មេងរូបនេះម្តងទៀត បន្ទាប់ពីបានឃើញរូបគេបង្ហាញទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍ ក្រោយពីលេងខ្ចីជើងនៅ Real Sociedad កាលពីរដូវកាលមុន។
ទោះយ៉ាងណាក្រុមស្ដេចស Real Madrid បានស្វាគមន៍ Martin Odegaard ត្រឡប់ទៅក្លឹបវិញនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ ២០១៩-២០ ជាមួយនឹងបំណងដើម្បីរួមបញ្ចូលខ្សែបម្រើឆ្នើមទៅក្នុងក្រុមឈុតធំរបស់លោក Zidane។ ប៉ុន្តែយ៉ាងណារូបគេមិនទាន់បង្ហាញទម្រង់លេងលេចធ្លោណាមួយនៅរដូវកាលថ្មីនេះនៅឡើយនោះទេ ដោយបង្ហាញខ្លួនបាន ៣ប្រកួតប៉ុណ្ណោះ ក្នុង ៦ប្រកួតដំបូងនេះ៕
ដោយ៖ វិទូ