ចុម! ទោះចាញ់ក្ដី តែគ្រូ Barca អះអាងថា ខ្ញុំមិនដឹងថាមានអ្នកណាធ្វើបានល្អជាងយើងនោះទេ

37044
  • បើទោះបីជា Barcelona បង្ហាញទម្រង់លេងមិនទាន់ឈានដល់កម្រិតកំពូលយ៉ាងណាក្ដី ក៏លោក Ronald Koeman អះអាងការពារក្រុមរបស់លោកថា គ្មានក្រុមណាធ្វើបានល្អដូចក្រុមរបស់លោកឡើយ នៅរដូវកាលនេះ។

    នៅក្នុងសន្និសីទសារព័ត៌មានចុងក្រោយមួយ លោក Ronald Koeman បាននិយាយថា៖ “យើងបានលេង ៤ ប្រកួត ហើយយើងរកបាន ៨ គ្រាប់ ខ្ញុំមិនដឹងថាមានក្រុមណាដែលធ្វើបានល្អជាងនេះទេ”។ លោកបានសន្និដ្ឋានថា៖ “ខ្ញុំមិនបារម្ភអំពីការស៊ុតបាល់បញ្ចូលទីទេ យើងមានគុណភាពគ្រប់គ្រាន់។ ពីរប្រកួតចុងក្រោយ យើងក៏លេងជាមួយក្រុមដែលការពារបានយ៉ាងល្អដែរ”។

    គួរបញ្ជាក់ជូនថា បច្ចុប្បន្ន Barcelona (មាន៦គ្រាប់) គឺជាក្រុមដែលល្អបំផុតលំដាប់ទី៣ នៅក្របខណ្ឌ La Liga បើនិយាយពីភាពខុសគ្នានៃការរកគ្រាប់បាល់បញ្ចូលទីក្រុមគូរប្រកួតប្រជែង បន្ទាប់ពី Real Sociedad (មាន៨គ្រាប់) និង Atletico Madrid (មាន៧គ្រាប់)៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី