បរាជ័យ ៨-២ នៅតែតាមលង់ រហូតដល់លោក Keoman និយាយថា Barca មិនអាចឈ្នះ UCL

18840
  • Ronald Koeman បានច្រានចោលរាល់ការនិយាយណាមួយដែលថា Barcelona គឺជាក្រុមកំពូលក្នុងការប្រជែងពានរង្វាន់ Champions League នៅរដូវកាលនេះ។ ក្រុមនៅតំបន់កាតាឡាន់ចាប់ផ្តើមយុទ្ធនាការអឺរ៉ុប ២០២០/២១ របស់ពួកគេនៅយប់ថ្ងៃពុធ ទល់នឹងក្រុម Ferencvaros។

    ប៉ុន្តែការបរាជ័យក្រោមថ្វីជើងក្រុម Getafe កាលពីថ្ងៃសៅរ៍បានធ្វើឱ្យក្រុម Barcelona រងការខកចិត្តយ៉ាងខ្លាំង ហើយការចងចាំនៃការបរាជ័យដ៏អាម៉ាស់បំផុតរបស់ពួកគេក្នុងលទ្ធផល ៨-២ ទល់នឹងក្រុមជើងឯក Bayern Munich ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រកាលពីរដូវកាលមុន មិនទាន់បានរសាត់នៅឡើយនោះទេ។

    លោក Koeman បាននិយាយនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទថា៖ “នៅឯក្លឹប Barcelona អ្នកត្រូវតែលេងដើម្បីឈ្នះពានរង្វាន់។ ទាំងពានក្នុងស្រុកនិងអឺរ៉ុប។ ប៉ុន្តែមានក្រុមខ្លាំង ហើយអ្នកត្រូវតែបង្ហាញពីអត្តសញ្ញាណរបស់អ្នក។ បន្ទាប់ពីអ្វីដែលបានកើតឡើង (នៅក្លិប) យើងមិនស្ថិតក្នុងបេក្ខភាពកំពូលនោះទេ ប៉ុន្តែយើងអាចទៅឆ្ងាយបាន”។

    គ្រូបង្វឹក Barca ខាងលើបានបន្ថែមទៀតថា៖ “យើងរំពឹងថា (នឹងប្រឈមមុខ) ក្រុមដែលស្មុគស្មាញ។ ឥឡូវនេះមិនមានការប្រកួតងាយស្រួលទេ។ យើងត្រូវបង្កើតឱកាស។ យើងវិភាគរាល់គូប្រជែងរបស់យើង ហើយយើងគោរពពួកគេទាំងអស់គ្នា។ យើងត្រូវតែបញ្ឈប់គុណភាពរបស់ពួកគេ។ ពួកគេល្អនៅខាងក្រោយ ហើយមានកីឡាករសំខាន់ៗនៅតំបន់ប្រយុទ្ធ”៕

    ដោយ៖ វិទូ

    ប្រភព :
    Marca
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី