កក្រើក! UCL វិលត្រឡប់មកវិញហើយ ជួបជាមួយ Admin ល្បីៗនារាត្រីនេះ លើផេក MerlPlus

26647
  • ការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League បានវិលត្រឡប់មកវិញហើយ ខណៈរាត្រីនេះមាន ១០គូរ ធ្វើការប្រកួតប្រជែង។

    គួររម្លឹកថា បើទោះបីជា ពិភពលោកជួបវិបត្តិសកលដ៏ធ្ងន់ធ្ងរដោយសារការីរាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក្ដី ក៏សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបសម្រេចរៀបចំការប្រកួតដណ្ដើមពាន Champions League ឱ្យចប់ចុងចប់ដើម ដោយក្រុមគ្រងតំណែងជើងឯកក្នុងសម័យដ៏វ៉ឹកវ័រនេះ ពោលគឺក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich ដែលជាការឈ្នះលើកទី៦ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។

    នៅក្នុងរាត្រីថ្ងៃទី២០ ខែតុលានេះ មានការប្រកួតវគ្គជម្រុះតាមពូលចំនួន ២គូរ ដោយមួយគូរគឺការប៉ះគ្នារវាងក្រុមខ្លាំង Zenit ជាមួយនឹង Club Brugge នៅវេលាម៉ោង ១១៖៥៥នាទី ក្នុងពូល F ខណៈមួយគូរទៀតគឺរវាងក្រុមម្ចាស់ផ្ទះ Dynamo Kyiv ប៉ះជាមួយក្រុមយក្សអ៊ីតាលី Juventus ប្រចាំពូល G នៅពេលវេលាម៉ោងដំណាលគ្នានឹងក្រុមខាងលើ ខណៈនៅម៉ោង ២៖០០នាទីរំលងអធ្រាត មាន៨គូរទៀត ដែលគូរពិសេសជាងគេគឺ PSG ប៉ះ Man Utd និង Chelsea ប៉ះ Sevilla។

    ជាមួយគ្នានេះផងដែរ ក្រុមការងារ MerlPlus ក៏នឹងផ្សាយបន្តផ្ទាល់ជូនប្រិយមិត្តទស្សនាទាំង ២គូរតែម្ដង ជាមួយនឹងអ្នកអធិប្បាយល្បីៗដ៏មានវោហារសាស្ត្រ ធ្វើឱ្យការប្រកួតកាន់តែជក់ចិត្តល្អមើលហួសពីការស្មាន។ Admin ល្បីៗទាំងពីររូបរបស់ MerlPlus ដូចជា Admin តាឡនតន និង Admin ត្រា នឹងរង់ចាំទទួលលោកអ្នកទាំងអស់គ្នានៅលើផេកផ្លូវការ MerlPlus ។ បើចង់ទទួលបានការផ្សាយគូរពិសេសជារៀងរាល់សប្ដាហ៍ លោកអ្នកគ្រាន់តែចូលទៅកាន់ផេកហ្វេសប៊ុកវាយពាក្យ MerlPlus នោះលោកអ្នកនឹងឃើញផេកធំៗទាំង៣របស់ពួកយើង រួមមាន MerlPlus, MerlPlus News និង MerlPlus Sports ហើយលោកអ្នកគ្រាន់តែចុចឡាយផេក ដាក់ See First នោះទាំងព័ត៌មាន និងការផ្សាយបន្តផ្ទាល់ នឹងលោតទៅកាន់ទូរស័ព្ទលោកអ្នកមុនគេតែម្ដង៕ សូមអរគុណ!!

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី