Gundogan ជឿជាក់ថា Manchester City អាចលើកពាន Champions League បាននៅរដូវកាលនេះ

20396
  • ខ្សែបម្រើរបស់ក្លឹប Manchester City កីឡាករ Ilkay Gundogan ជឿជាក់ថាក្រុមរបស់គាត់អាចឈ្នះពានរង្វាន់ Champions League រដូវកាលនេះដោយសារតែភាពចាស់ទុំកាន់តែប្រសើរឡើងរបស់ក្រុមរបស់គាត់ ។ ក្រុមរបស់លោក Pep Guardiola ត្រូវបានក្លាយជាម្ចាស់ជើងឯកក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន ប៉ុន្តែត្រូវធ្លាប់ចេញពីពានក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងរបស់ក្លឹបរួមលីគក្លឹបហងក្រហម Liverpool ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ។ Gundogan ដែលបានជួយឱ្យក្លឹបទទួលបាន ៧ ពិន្ទុពីការប្រកួតបើកឆាកចំនួន ៣ ប្រកួតក្នុងយុទ្ធនាការរដូវកាលថ្មីនេះ បានបញ្ចេញទស្សនះថាក្រុមយក្សអង់គ្លេសមួយនេះត្រៀមខ្លួនជាស្រេចក្នុងការប្រជែងដណ្តើមពានរង្វាន់អឺរ៉ុបនៅរដូវកាលថ្មីនេះ ។

    Image result for Ilkay Gundogan

    កីឡាកររបស់ក្រុមជម្រើសជាតិ អាឡឺម៉ង់ រូបនេះបាននិយាយថា៖ “ខ្ញុំស្រមៃចង់ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ជាមួយក្រុម Manchester City និងពានរង្វាន់ជាមួយអាឡឺម៉ង់ ។ នៅរដូវកាលមុនយើងមានអារម្មណ៍ថាយើងត្រៀមខ្លួនរួចជាស្រេចហើយ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ តែនៅឆ្នាំនេះគ្មានអ្វីផ្លាស់ប្តូរឡើយ ។ ខ្ញុំជឿថាយើងមានភាពចាស់ទុំបន្តិចបន្តួចហើយយើងមានសក្តានុពលក្នុងការក្លាយជាជើងឯកនៃក្របខ័ណ្ឌ Champions League “។

    Image result for Ilkay Gundogan

    Gundogan បានចូលរួមជាមួយក្លឹបមេឃខៀវ Manchester City នៅពាក់កណ្តាលឆ្នាំ ២០១៦ ប៉ុន្តែបញ្ហារបួសជង្គង់បានធ្វើឱ្យគាត់អវត្តមានសម្រាប់រដូវកាលដំបូងរបស់គាត់មុនពេលគាត់ត្រឡប់មកវិញនៅរដូវកាល ២០១៧-១៨ ។

    Related image

    កីឡាករអាល្លឺម៉ង់វ័យ ២៧ ឆ្នាំរូបនេះបាននិយាយថាគាត់ពិតជាមានអំណរគុណចំពោះការគាំទ្រដែលគាត់ទទួលបានតាមរយៈការរងរបួសរបស់គាត់ ។ Gundogan បាននិយាយថា៖ “ខ្ញុំចូលចិត្តលេងនៅក្លឹប Manchester City ហើយខ្ញុំពេញចិត្តនាពេលឥឡូវនេះនិងបានល្អក្នុងការវិលត្រលប់ទៅរកទម្រង់លេងវិញ ។ អ្នកដឹកនាំក្លិបតែងតែស្ថិតនៅពីក្រោយខ្ញុំ ក្នុងដំណាក់កាលលំបាកហើយខ្ញុំមានការគាំទ្រយ៉ាងពេញលេញខ្ញុំមិនភ្លេចអ្វីមួយដូចនោះទេ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី