
ទាំងក្រុមសេះបង្កង់ Juventus និង Paris Saint-Germain កំពុងតែពិចារណាព្យាយាមចុះហត្ថលេខាលើ Sergio Ramos នេះបើយោងតាមលោក Fabrizio Romano។
កិច្ចសន្យាបច្ចុប្បន្នរបស់ខ្សែការពារចាស់វស្សា Sergio Ramos ជាមួយក្លិប Real Madrid នឹងផុតកំណត់នៅឆ្នាំក្រោយ ដោយបើកទ្វារឱ្យក្លឹបផ្សេងទៀតអាចទាក់ទងចរចាជាមួយប្រធានក្រុមជម្រើសជាតិគោជល់អេស្ប៉ាញឱ្យទៅលេងក្លិបពួកគេនៅរដូវកាលក្រោយ។
បើយោងតាមរបាយការណ៍ត្រូវបានគេឱ្យដឹងថា Ramos ចង់ចូលនិវត្តន៍នៅ Real Madrid ដែលជាកន្លែងរូបគេចាយពេលស្ទើពេញមួយអាជីពនៅក្នុងវិស័យបាល់ទាត់ ប៉ុន្តែការផ្តល់ជូនដ៏ធំមួយពីក្រុម Juventus ឬ Paris Saint-Germain អាចធ្វើខ្សែការពារជាប់កំណត់ត្រាទទួលកាតក្រហមច្រើនបំផុតរូបគេ ផ្លាស់ប្ដូរចិត្តឡើងវិញ៕
ដោយ៖ តារា