វីរបុរស Real Madrid ម្នាក់ ណែនាំឱ្យក្លិបចុះកុងត្រាលើតារាតម្លៃថ្លៃដាច់គេ ២រូប បើចង់ដុះស្លាប

94579
  • វីរបុរស Real Madrid លោក Guti បាននិយាយថា គាត់នឹងចុះហត្ថលេខាជាមួយតារាក្លឹប Paris Saint-Germain លើ Neymar និង Kylian Mbappe សម្រាប់ក្រុមស្ដេចស ខណៈដែលលោកបានចំអកដល់ Antoine Griezmann របស់ក្រុម Barcelona ។

    ក្រុមម្ចាស់ជើងឯក La Liga ក្លិប Real Madrid ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរដ៏ធំមួយសម្រាប់តារាឆ្នើម PSG គឺតារាវ័យក្មេង Mbappe ដែលនឹងផុតកិច្ចសន្យាជាមួយក្រុមនៅទីក្រុងប៉ារីស នៅចុងបញ្ចប់នៃរដូវកាល ២០២១-២២ ។ Neymar ដែលបានដោះដូរពី Barcelona ទៅកាន់ PSG ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ២២២ លានផោនកាលពីឆ្នាំ ២០១៧ កន្លងមក ក៏ធ្លាប់មានទំនាក់ទំនងជាមួយម៉ាឌ្រីដផងដែរ។

    លោក Guti អាយុ ៤៣ ឆ្នាំបាននិយាយថា៖ “ខ្ញុំចង់ចុះកុងត្រាជាមួយ Neymar និង Kylian Mbappe សម្រាប់ Real Madrid ហើយសម្រាប់ Barcelona ខ្ញុំនឹងមិនចុះហត្ថលេខាលើនរណាម្នាក់ឡើយ។ មានកីឡាករឆ្នើមៗជាច្រើននៅក្នុងការប្រកួតនេះ ប៉ុន្តែខ្ញុំនឹងទៅរកកីឡាករក្មេងៗ។ ប្រាកដណាស់វានឹងក្លាយជា Ansu Fati នៅ Barcelona និង Vinicius នៅ Real Madrid ។ ពួកគេគឺជាកីឡាករដែលមានទេពកោសល្យខ្ពស់ ដែលនឹងនាំមកនូវឥទ្ធិពលខ្លាំងដល់ La Liga”៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី