
«ហាងហូលខ្មែរ១៦៨» កំពុងទទួលបានប្រជាប្រិយភាពខ្លាំងមែនទែន ក្នុងមួយរយៈចុងក្រោយនេះ ស្របពេលប្រជាជនខ្មែរទាំងក្នុងនិងក្រៅស្រុក កំពុងបង្អួតគ្នាក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយើងមួយនេះ។
ហូល ត្រូវបានបង្កើតឡើងដោយស្នាដៃដូនតាខ្មែរ តាំងពីយូរលង់ណាស់មកហើយ។ អ្នកមានហូលពាក់ត្រូវបានគេចាត់ទុកជា ឋានៈសេដ្ឋីឬមន្ត្រីរាជការ កាលពីសម័យដើម។ ហើយមកដល់បច្ចុប្បន្ននេះ សម្លៀកបំពាក់ដែលធ្វើពីហូល នៅតែត្រូវបានគេចាត់ទុកថាជារបស់មានតម្លៃថ្លៃ សាកសមសម្រាប់អ្នកអភិជន ឬមន្ត្រីជាន់ខ្ពស់។ ការស្លៀកពាក់បែបនេះ ត្រូវបានគេនិយមពាក់ក្នុងឱកាសចូលរួមកម្មវិញធំៗដូចជា មង្គលការ កម្មវិធីជប់លៀង និងចូលរួមកម្មវិធីជាច្រើនផ្សេងទៀត ដែលមើលហាក់ថ្លៃថ្នូរសាកសមជាមួយនឹងជីវិតស៊ីវិល័យ។
ជាមួយគ្នានេះ ការស្វែងរកហាងលក់សម្លៀកបំពាក់ធ្វើពីហូល ក៏ពិបាករកណាស់ដែរ នាពេលបច្ចុប្បន្ននេះ ដែលហូលត្រូវបានគេចាត់ទុកថា ជារបស់កម្រកទៅហើយ។ ប៉ុន្តែប្រសិនបើមាន ក៏មិនប្រាកដថាកន្លែងនោះលក់របស់ល្អសុទ្ធនោះដែរ ដែលហាងមួយចំនួនតែងតែលក់ហូលគុណភាពអន់ តែបែរជាថារបស់សុទ្ធកុហកអតិថិជន ដែលធ្វើឱ្យអ្នកទិញយកទៅប្រើប្រាស់មិនទទួលបានហូលដែលមានគុណភាពល្អពិតប្រាកដ។ ប៉ុន្តែចាប់ពីពេលនេះតទៅ វាលែងក្លាយជារឿងឈឺក្បាលទៀតហើយ សម្រាប់អ្នកទាំងអស់គ្នាទៀតហើយ។
ថ្ងៃនេះពួកយើងសូមណែនាំលោកអ្នកឱ្យស្គាល់ហាងលក់ហូលមួយកន្លែង ដែលជាហាងលក់ហូលមានគុណភាពសុទ្ធល្អ ១០០ភាគ អាចឱ្យលោកអ្នកជឿជាក់បាន ទិញហើយមិនខកបំណងឡើយ។ ហាងមួយនេះមានឈ្មោះថា «ហាងហូលខ្មែរ១៦៨» ដែលជាហាងលក់ហូលគុណភាពលេខ១ ត្បាញឡើងដោយស្នាដៃប្រជាជនខ្មែរសុទ្ធសាត និងកំពុងទទួលបានការគាំទ្រយ៉ាងផុះផុលពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅស្រុក។
នៅក្នុងនោះដែរ ម្ចាស់ហាង «ហូលខ្មែរ១៦៨» ដែលជាសហគ្រិនវ័យក្មេងពោពេញទៅភាពច្នៃប្រឌិតលោក ហេង គីមហុង បានប្រាប់មកកាន់សារព័ត៌មាន MerlPlus ឱ្យដឹងថា ហាងរបស់លោកបង្កើតឡើងក្នុងគោលបំណងចូលរួមថែរក្សានិងអភិរក្សវប្បធម៌ដូនតាខ្មែរ ដែលបានបន្សល់ពីរាប់ពាន់ឆ្នាំមុន។ លោកក៏បានបញ្ជាក់មកកាន់អ្នកសារព័ត៌មានយើងទៀតថា ហាងហូលខ្មែរ១៦៨ ខុសប្លែកពីហាងដទៃ ដែលនាំយកពីគេមកលក់បន្ត ប៉ុន្តែហាងរបស់លោកមានសប្បិកម្មផ្ទាល់ខ្លួន ត្បាញដោយអ្នកជំនាញខ្មែរដ៏ប៉ិនប្រសប់និងបទពិសោធន៍ច្រើនឆ្នាំ ដើម្បីធានាឱ្យបានគុណភាពហូលខ្ពស់ និងស្រស់ស្អាតសាកសមទៅនឹងតម្លៃ។
សហគ្រិនវ័យក្មេងរូបសង្ហារលោក ហេង គីមហុង ក៏បានលើកឡើងទៀតថា ហាងហូលខ្មែរ១៦៨ ផ្ដោតទៅលើគុណភាព ការជឿជាក់ ភាពស្មោះត្រង់ ទំនប់ចិត្ត និងតម្លៃសមរម្យ។ ហើយអ្វីកាន់តែពិសេសនោះគឺ ហាងហូលខ្មែរ១៦៨ ធានាដូរលុយវិញ ១០០% ប្រសិនបើអតិថិជនមិនពេញចិត្ត។ ម្យ៉ាងទៀតលោកបានសង្កត់ធ្ងន់ថា គោលបំណងធំទី២ របស់លោកក្នុងការបើកហូលខ្មែរមួយនេះ ពោលគឺដើម្បីរួមចំណែកបង្កើតការងារជូនពលរដ្ឋខ្មែរនៅក្នុងសហគមន៍ ចៀសវាងចំណាកស្រុកទៅក្រៅប្រទេសព្រាត់ប្រាសគ្រួសា។ លោកប្រាប់ថា បច្ចុប្បន្នសប្បិកម្មរបស់លោក បានបង្កើតការងារជូនពលរដ្ឋជិត ៦០០នាក់ហើយ។ ហើយលោកអះអាងទៀតថា នឹងបង្កើតការងារឱ្យច្រើនជាងនេះ នៅពេលអនាគត ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងរក្សាការត្បាញដែលបន្សល់ពីដូនតាមកដល់បច្ចុប្បន្ន។
គួរជម្រាបជូនផងដែរថា ហាងហូលខ្មែរ១៦៨ មានលក់រាយនិងបោះដុំ ដែលមាន ២ សាខាផ្សេងគ្នា ដោយសាខាទី១ នៅស្រុកព្រៃកប្បាស ខេត្តតាកែវ និងសាខាទី២ នឹងបើកក្នុងពេលឆាប់ៗខាងមុខនេះ នៅខាងក្រោយវត្តសន្សំកុសល ផ្លូវបេតុងលេខ៦៣ ឬក៏អាចទាក់ទងទៅកាន់លេខទូរស័ព្ទ៖ ០១០ ៩៩៨ ៦០០, Facebook Page: ហូលខ្មែរ១៦៨ និង Telegram: ០១០ ៩៩៨ ៦០០៕
ដោយ៖ តារា