
Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានវីរុស Covid-19 ជាលើកទី ២ នេះបើយោងតាមការអះអាងរបស់ការសែត Marca ។
អតីតតារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United និងក្រុមស្ដេចស Real Madrid វ័យ ៣៥ឆ្នាំរូបនេះត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមានមេរោគកូវីដ-១៩ កាលពីថ្ងៃទី១៣ ខែតុលាជាលើកដំបូង ប៉ុន្តែវាហាក់ដូចជាមិនទាន់អាចជាសះស្បើយបាននៅឡើយទេ ខណៈ Ronaldo បានខកខានការប្រកួតធំៗជាច្រើនទាំងសម្រាប់ក្លិប និងជម្រើសជាតិ។
ហើយនៅមុននេះបន្តិច ក្រុមគ្រូពេទ្យបានបញ្ជាក់ជាថ្មីថា Ronaldo នឹងខកខានការប្រកួតដណ្តើមពានរង្វាន់ Champions League សម្រាប់ក្រុម Juventus តទល់នឹងក្រុមយក្សអេស្ប៉ាញ Barcelona នៅសប្តាហ៍ក្រោយ នេះមានន័យថាយើងនឹងមិនបានឃើញ Messi និង Ronaldo ប្រកួតតទល់គ្នាម្តងទៀតឡើយ ខណៈអ្នកគាំទ្រទូទាំងពិភពលោក រួមទាំងកម្ពុជាយើងផង បានបង្ហាញការខកចិត្តជាខ្លាំង៕
ដោយ៖ តារា