
លោក Dimitar Berbatov និយាយថា Harry Kane គឺនៅតែពីក្រោយ Lionel Messi និង Cristiano Ronaldo ប៉ុណ្ណោះ ខណៈខ្សែប្រយុទ្ធរបស់ Tottenham រូបនេះបានក្លាយជាកីឡាករលេខ១០ ឆ្នើមបំផុត។
កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានបង្កើតកេរ្ដិ៍ឈ្មោះរបស់ខ្លួនជាលេខមួយក្នុងចំណោមកីឡាករលេខ ៩ ដ៏សាហាវបំផុតនៅក្នុងពិភពបាល់ទាត់។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយកន្លងមកនេះ Kane បានបង្ហាញទម្រង់លេងដ៏លេចធ្លោ និងបានឈានដល់កំពូលក្នុងនាមជាកីឡាករលំដាប់ពិភពលោក ជាពិសេសការជួយឱ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur ឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ Champions League កាលពីពីររដូវកាលមុន។
អតីតខ្សែប្រយុទ្ធរបស់ក្រុម Spurs លោក Berbatov បានប្រាប់ Betfair ថា៖ “បន្ទាប់ពី Messi និង Ronaldo គឺ Harry Kane និង Robert Lewandowski ដែលជាកីឡាករដែលមានទេពកោសល្យពីររូបនៅក្នុងកីឡារបស់យើង។ ការបញ្ជូនបាល់របស់ Kane នៅចុងសប្តាហ៍ (ស្មើ ៣-៣ ជាមួយ West Ham) នោះគឺជាកម្រិតបន្ទាប់ អ្នករំពឹងថានឹងមកពី Kevin De Bruyne ។ បុរស Spurs បង្ហាញយ៉ាងច្បាស់ថា គាត់អាចជាលេខ១០ មិនត្រឹមតែជារកគ្រាប់ប៉ុណ្ណោះទេ”៕
ដោយ៖ វិទូ