វីរបុរសរូបនេះ អាចនឹងទៅជំនួសតំណែងលោក Zidane ប្រសិនបើ R.Madrid បន្តចាញ់ Barca

71713
  • ការចាញ់ Cadiz និង Shakhtar Donetsk មិនបានគំរាមកំហែងដល់ការងាររបស់លោក Zinedine Zidane នៅឯក្លិប Real Madrid នោះទេ ខណៈតួនាទីរបស់គាត់នឹងកាន់តែពិបាកជាងនេះទៅទៀត ប៉ុន្តែ Ruben de la Red មានអារម្មណ៍ថាប្រសិនបើ Raul ត្រូវទទួលបន្ទុកកិច្ចការគ្រូបង្វឹកឈុតធំ នៅក្នុងរដ្ឋធានីអេស្ប៉ាញ ហើយគាត់នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើនេះ។

    ក្នុងនាមជាគ្រូបង្វឹកបច្ចុប្បន្នរបស់ Castilla (ក្រុមឈុតទី២ Real Madrid) ត្រូវបានគេកោតសរសើរចំពោះការរៀបចំយុទ្ធសាស្ត្ររបស់គាត់ និងអាចដឹកនាំក្រុមឆ្ពោះទៅរកភាពជោគជ័យដែលមិនធ្លាប់មានរបស់ពួកគេនៅក្នុងពានរង្វាន់យុវជនឆេមពានលីគ។ ភ័ព្វសំណាងរបស់ក្រុម Real Madrid អាចនឹងកាន់តែអាក្រក់ទៅៗជាមួយនឹងការបរាជ័យនៅជំនួប EL Clasico នៅថ្ងៃសៅរ៍នេះ ហើយបន្ទាប់មកប្រហែលជាមានសំណួរសួរអំពីអនាគតរបស់គ្រូបង្វឹកបារាំង។

    អតីតកីឡាករ Real Madrid លោក De la Red បានពន្យល់នៅក្នុងបទសម្ភាសន៍មួយនៅឯការប្រកួតកីឡាវាយកូនបាល់ Nacex Challenge ថា៖ “អារម្មណ៍ដែលខ្ញុំទទួលបានគឺថាប្រសិនបើ Raul ត្រូវធ្វើជាគ្រូបង្វឹក Real Madrid នាពេលអនាគត នោះគាត់នឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើដូច្នេះ និងទទួលបានជោគជ័យ។ យើងនឹងត្រូវវិភាគថាហេតុអ្វីបានជាស្ថានភាពនេះបានកើតឡើង Zidane ច្បាស់ជាដឹងអំពីវា ហើយនឹងព្យាយាមដោះស្រាយវា។ ខ្ញុំមានការភ្ញាក់ផ្អើលចំពោះការបរាជ័យ ពីព្រោះក្រុមនេះបានធ្វើបានយ៉ាងល្អនៅដើមរដូវកាល ប៉ុន្តែជាមួយនឹងជំងឺកូវីដ-១៩ និងលក្ខខណ្ឌដែលនៅព័ទ្ធជុំវិញ យើងត្រូវសម្របខ្លួន”៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី