
បន្ទាប់ពីចាញ់ក្លឹប Tottenham Hotspur ៣-០ កាលពីយប់ថ្ងៃចន្ទគ្រូបង្វឹករបស់ក្លឹបបីសាចក្រហម Manchester United រូបនេះបានទទួលស្គាល់ថាគាត់មិនប្រាកដក្នុងចិត្តថាក្រុមរបស់លោកមានខ្សែការពារដ៏ល្អបំផុតនោះទេ ។
លោក Jose Mourinho អ្នកចាត់ការទូទៅនៃក្រុម Manchester United បានសារភាពថាគាត់មិនប្រាកដថាក្រុមរបស់គាត់មានខ្សែការពារល្អបំផុតនោះទេ ខណះកីឡាករបួននាក់បានចាប់ផ្តើមមិនសូវបានល្អសោះជាមួយការប្រកួតដ៏ស្វិតស្វាញក្នុងរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នេះ ។ លោក Mourinho កំពុងស្ថិតក្នុងស្ថានភាពក្ដៅគគុកបន្ទាប់ពីក្រុម Man United បានរងបរាជ័យជាលើកទីពីរ ក្នុងការប្រកួតលើកទីបីជាមួយនឹងការបរាជ័យ ៣-០ របស់ពួកគេក្រោមថ្វីជើងរបស់ក្រុម Tottenham នៅក្នុងកីឡាដ្ឋាន Old Trafford កាលពីយប់ថ្ងៃចន្ទនេះ ។ នៅពេលត្រូវបានចោទសួរថាតើគាត់ដឹងថាអ្វីជាការការពារដ៏ល្អបំផុតរបស់គាត់? នោះលោក Mourinho បានសាភាពថាគាត់មិនប្រាកដនោះឡើយ ។
គាត់បាននិយាយថា៖ “ហេតុអ្វីបានជាមិនមែន? ដោយសារតែនៅក្នុងការប្រកួតលើកដំបូង Lindelof និង Bailly ។ ថ្ងៃនេះ Phil Jones និង Chris Smalling បានលេង ប៉ុន្តែឥឡូវនេះ Jones បានរងរបួសហើយការប្រកួតបន្ទាប់ទៀតវានឹងក្លាយជា Smalling ជាមួយនឹងអ្នកផ្សេងទៀត ។ នៅពេលដែលកីឡាករ Marcos Rojo គាត់នឹងក្លាយជាជំរើសមួយហើយអត់ទេ ខ្ញុំមិនប្រាកដថាតើខ្ញុំអាចបានក្រុមល្អបំផុតត្រឡប់មកវិញនោះទេ “។
ក្លឹបបីសាចក្រហម Manchester United កំពុងសម្លឹងរក ៣ ពិន្ទុសារជាថ្មីឡើងវិញនៅពេលពួកគេត្រូវប្រកួតជាមួយក្លឹប Burnley នៅថ្ងៃអាទិត្យខាងមុខនេះ ៕
ដោយ៖តារា