ឃើញចាញ់ពេក អតីតប្រធានក្លិប Real បន្ទោសថា ការលក់ Ronaldo គឺជាភាពល្ងង់ខ្លៅបំផុត

41558
  • លោក Ramon Calderon អតីតប្រធានក្លិប Real Madrid បាននិយាយថា ការសម្រេចចិត្តរបស់ Real Madrid ក្នុងការអនុញ្ញាតឱ្យកីឡាករ Cristiano Ronaldo ចាកចេញទៅលេងនៅក្លឹប Juventus នៅឆ្នាំ ២០១៨ គឺជាភាពល្ងង់ខ្លៅបំផុត។

    បន្ទាប់ពីបំបែកកំណត់ត្រាផ្ទេរពិភពលោកកាលពីឆ្នាំ២០០៩ និងបានចាយពេលដ៏អស្ចារ្យរយៈពេល ៩ ឆ្នាំនៅ Santiago Bernabeu ម្ចាស់ពានរង្វាន់ Ballon D’or ៥សម័យកាល នៅតែត្រូវក្លិបប្រគល់ឱ្យ Juventus កាលពីឆ្នាំ២០១៨ ក្នុងតម្លៃ ១០០លានអឺរ៉ូ។ ខណៈពេលដែល Ronaldo បានបន្តរីកចម្រើននៅលើទឹកដីអ៊ីតាលី ហើយបានជួយឱ្យក្លិបឈ្នះពានជាបន្តបន្ទាប់។
    បន្ទាប់ពីបានលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីការលក់ Ronaldo ត្រូវបានគេយកទៅវិនិយោគលើតារាឆ្នើមៗមួយចំនួនដូចជា Eden Hazard ជាដើម ខណៈដែល Real ព្យាយាមស្វែងរកខ្សែប្រយុទ្ធផ្សេងទៀត ប៉ុន្តែហាក់មិនទាន់រកឃើញនៅឡើយនោះទេ។ លោក Calderon មានការពិបាកក្នុងការស្វែងយល់ពីមូលហេតុដែលក្រុមស្ដេចស ត្រូវបានរៀបចំដើម្បីធ្វើជំនួញជាមួយគូប្រជែងអឺរ៉ុបនិងធ្វើឱ្យអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេនៅក្នុងប្រវត្តិសាស្រ្តចាកចេញពីក្លឹប។

    អតីតប្រធានក្លិបខាងលើបានប្រាប់អ្នកយកព័ត៌មាននៅឯការប្រកួតកីឡាវាយកូនបាល់លើតុ Desafío Nacex ប្រចាំឆ្នាំថា៖ “ចាប់តាំងពី Cristiano ត្រូវបានគេលក់យ៉ាងល្ងង់ខ្លៅ វាច្បាស់ណាស់ថាក្រុមត្រូវការការពង្រឹងបន្ថែមនៅក្នុងមុខតំណែងនោះ និងនៅក្នុងកន្លែងផ្សេងទៀត ប៉ុន្តែការពិតដែលគួរឱ្យសោកស្តាយនោះគឺថា គណនីរបស់ក្លឹបមិនត្រឹមតែទទេនោះទេ ប៉ុន្តែក៏មានវិក័យប័ត្រដែលត្រូវនឹងទឹកប្រាក់ប្រហែល ១.០០០ លានដែរ ដែលជាវិក័យប័ត្រដែលត្រូវបង់”៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី