
លោក Jose Mourinho បង្ហាញជំនឿចិត្តថា Tottenham Hotspur អាចបន្តកុងត្រាថ្មីជាមួយ Heung-min Son បើទោះបីតារាកូរ៉េខាងត្បូងមានកិច្ចសន្យារួចហើយរហូតដល់ឆ្នាំ ២០២៣ ក៏ដោយ។
តារាឆ្នើមប្រចាំទ្វីបអាស៊ី បានចុះកុងត្រាថ្មីជាមួយក្រុមនៅភាគខាងជើងទីក្រុងឡុងដ៍ចុងក្រោយ នៅរដូវក្តៅឆ្នាំ២០១៨ ។ Son បានបង្ហាញទម្រង់លេងកាន់តែលេចធ្លោពីមួយថ្ងៃទៅមួយថ្ងៃ និងកំពុងបង្កព្យុះភ្លៀងយ៉ាងនៅអង់គ្លេស ប៉ុន្មានរដូវកាលចុងក្រោយនេះ។ លោក Mourinho ជឿជាក់ថា ការធ្វើបច្ចុប្បន្នភាព នឹងត្រូវបានផ្តល់ជូននៅដំណាក់កាលណាមួយនាពេលអនាគតដ៏ខ្លីខាងមុខនេះ ដោយគ្រូបង្វឹករបស់ Spurs កំពុងព្យាយាមរក្សាខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះ ឲ្យនៅជុំវិញខ្លួនរបស់លោកឲ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។
គ្រូបង្វឹកព័រទុយហ្កាល់រូបនេះបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅពេលសួរអំពីកិច្ចសន្យាថ្មីរបស់ Son ថា៖ “ខ្ញុំនឹងស្រឡាញ់វា។ Son មានកិច្ចសន្យា ៣ឆ្នាំ ដូច្នេះវាមិនដូចជាយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរដែលមនុស្សគ្រប់គ្នាកំពុងព្រួយបារម្ភនោះទេ។ វារឹតតែពិសេសទៅទៀត ដែល Son ស្រឡាញ់វានៅទីនេះ ខ្ញុំជឿជាក់ថាគាត់ចង់ប្តេជ្ញាចិត្តអនាគតរបស់គាត់ទៅកាន់ក្លឹបនេះជាយូរមកហើយ”។
ពូ JM បន្តទៀតថា៖ “អ្នករាល់គ្នានៅក្នុងក្លិបនេះ សុទ្ធតែស្រឡាញ់កីឡាករនេះ និងក្មេងប្រុសម្នាក់នេះ ហើយក៏ព្យាយាមធ្វើឲ្យគាត់ក្លាយជាផ្នែកមួយដ៏សំខាន់របស់ក្លិបដែរ។ ខ្ញុំមិនដឹងទេ វាជារឿងធម្មតាដែលក្លិបព្យាយាមធ្វើពី ៣ ឆ្នាំទៅ ៤ ឬ ៥ ឬ ៦ ឆ្នាំ។ គាត់សមនឹងទទួលបាន ហើយក្លិបដឹងថាមិនយូរមិនឆាប់ពួកគេនឹងឈានដល់ការសម្រេចចិត្តមួយ”៕
ដោយ៖ វិទូ