
ការទន្ទឹមរង់ចាំការប្រកួតបាល់ទាត់ធំបំផុតរបស់ពិភពលោករវាង Real Madrid និង FC Barcelona បានឈានមកដល់ហើយ ខណៈក្រុមការងារ MerlPlus ក៏នឹងផ្សាយបន្តផ្ទាល់ជំនួបនេះជូនប្រិយមិត្តផងដែរ។
ការប្រកួតដែលមានរហ័ស្សនាមថា El Clasico រវាងក្លិបយក្សពីររបស់អេស្ប៉ាញ Barcelona ប៉ះជាមួយ Real Madrid នឹងធ្វើឡើងនៅរាត្រីម៉ោង ៩៖០០នាទីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ស្របពេលអ្នកគាំទ្រទូទាំងពិភពលោក កំពុងទន្ទឹងរង់ចាំការប្រកួតដ៏ជក់ចិត្តនេះ។ ជាមួយគ្នានេះ នៅរាត្រីថ្ងៃសៅរ៍នេះ ក្រុមការងារ MerlPlus ក៏មានផ្សាយបន្តផ្ទាល់ជូនប្រិយមិត្តទាំងអស់គ្នា ជាច្រើនគូរផ្សេងទៀតផងដែរ និងមានឱកាសជួបជាមួយ Admin ល្បីៗដូចជា Admin តាឡនតន និង Admin ត្រា ដែលបង្កបរិយាកាសការប្រកួតកាន់តែជក់ចិត្តល្អមើលមួយកម្រិតទៀត។
ដូច្នេះ ប្រសិនបើអ្នកទាំងអស់គ្នាចង់ទទួលបានការផ្សាយបន្តផ្ទាល់ការប្រកួតពិសេសៗជារៀងរាល់សប្ដាហ៍ លោកអ្នកគ្រាន់តែចូលទៅកាន់ផេកហ្វេសប៊ុកវាយពាក្យ MerlPlus នោះលោកអ្នកនឹងឃើញផេកធំៗទាំង៣របស់ពួកយើង រួមមាន៖ MerlPlus, MerlPlus News និង MerlPlus Sports ហើយលោកអ្នកគ្រាន់តែចុចឡាយផេក ដាក់ See First នោះទាំងព័ត៌មាន និងការផ្សាយបន្តផ្ទាល់ នឹងលោតទៅកាន់ទូរស័ព្ទលោកអ្នកមុនគេតែម្ដង៕ សូមអរគុណ!!
ដោយ៖ តារា