Pjanic ថា ជំនួប El Clasico គឺជាការប្រកួតគ្រប់កីឡាករទាំងអស់ តែងតែស្រមៃចង់លេង

68901
  • Miralem Pjanic បាននិយាយថា ជំនួប El Clasico គឺជាការប្រកួតគ្រប់កីឡាករទាំងអស់តែងតែស្រមៃចង់លេង ខណៈអតីតខ្សែបម្រើក្រុម Roma និង Juventus រូបនេះអាចនឹងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ Barcelona នៅរាត្រីនេះ។
    កីឡាករអន្តរជាតិបូស្នៀវ័យ ៣០ឆ្នាំរូបនេះ បានចាប់ផ្តើមដំបូងសម្រាប់ក្លិបថ្មីរបស់គាត់នៅពេលប្រកួតជាមួយក្រុម Ferencvaros កាលពីថ្ងៃអង្គារ នៃពានរង្វាន់ Champions League ប៉ុន្តែមិនទាន់បានបង្ហាញក្នុងជម្រើស ១១នាក់ដំបូងក្រុមការដឹកនាំរបស់លោក Ronald Koeman នៅក្របខណ្ឌ LaLiga Santander នៅរដូវកាលនេះនៅឡើយទេ។
    Pjanic បានប្រាប់ទូរទស្សន៍ Barca ថា៖ “El Clasico គឺពិសេស ប៉ុន្តែខ្ញុំបានលេងនៅ Roma-Lazio (ជំនួប Derby) រួចហើយ ពួកគេជាគូប្រជែងដ៏អស្ចារ្យ។ Juve-Inter ក៏ជា Derby d’Italia ផងដែរ។ ខ្ញុំបានលេងនៅ Derby ដ៏អស្ចារ្យ និងការប្រកួតដ៏អស្ចារ្យជាច្រើន”។
    អតីតខ្សែម្រើឆ្នើម Juventus រូបនេះបន្តថា៖ “ខ្ញុំចង់ដឹងថាតើការលេង Clasico គឺជាអ្វី។ ខ្ញុំចង់ដឹង។ ការមានឱកាសទៅលេងនៅ Clasico មួយនេះគឺជាអ្វីដែលកីឡាករគ្រប់ស្រមៃចង់បាន។ វាជាការប្រកួតធំបំផុតក្នុងពិភពបាល់ទាត់។ ខ្ញុំរីករាយដែលបានមកទីនេះ ដើម្បីអាចលេងបានហើយខ្ញុំសង្ឃឹមថាយើងអាចឈ្នះបាន”៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី