ដើម្បីបង្កើនសោភ័ណភាព ដើមត្នោតចំនួន៧៣០ដើម ត្រូវបានដាំនៅតាមទំនប់បុរាណនៃរមណីយដ្ឋានអង្គរ

342849
  • ដើមត្នោតចំនួន៧៣០ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាដាំបន្ថែមទៀត នៅតាមទំនប់បុរាណនៃរមណីយដ្ឋានអង្គរ។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរអប្សរាជាតិ។

    ដើម្បីអភិរក្សដើមឈើ នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានដាំដើមត្នោតចំនួន៧៣០ដើម បន្ថែមទៀតនៅតាមទំនប់អមប្រឡាយបុរាណ ស្ថិតក្នុងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ។ អាជ្ញាធរជាតិអប្សរា ដាំដើមត្នោតបានចំនួន៦០០០ដើមរួចមកហើយក្នុងរយៈពេល៤ឆ្នាំកន្លងមកក្នុងបរិវេណរមណីយដ្ឋានអង្គរ។
    ក្រៅពីដាំដើមត្នោត អាជ្ញាធរជាតិអប្សរា ក៏បានដាំដើមស្តៅ និងអំពិលបានជាច្រើនដើមផងដែរ នៅលើដីទំនេរតាមទំនប់អមប្រឡាយបុរាណ ដើម្បីឲ្យប្រជាពលរដ្ឋដែលស្ថិតនៅជុំវិញនោះអាចអាស្រ័យផល និងដោះស្រាយជីវភាពប្រចាំថ្ងៃ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី