De Jong ចេញមកនិយាយថា កីឡាករក្នុងក្រុម Barca​ ទាំងអស់ ត្រូវសម្របខ្លួនជាមួយ Messi

20912
  • ខ្សែបម្រើ Frenkie de Jong បាននិយាយថា Lionel Messi នៅតែជាកីឡាករបាល់ទាត់ឆ្នើមបំផុតនៅលើពិភពលោក ប៉ុន្តែកីឡាករទាំងអស់ត្រូវសម្របខ្លួនជាមួយគាត់។
    ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលមិនទាន់អាចសម្របខ្លួនបានទាំងស្រុងទៅនឹងប្រព័ន្ធថ្មីរបស់លោក Ronald Koeman ៤-២-៣-១ ដែលជាគ្រូបង្វឹកថ្មី ដោយមិនទាន់អាចស៊ុតបញ្ចូលទីណាមួយ ក្នុង ៦ ប្រកួតកន្លងនារដូវកាលនេះឡើយ។ គាត់ក៏បានបង្កើតឱកាសតែមួយគត់នៅ La Liga ក្នុងការបញ្ចូនឱ្យយុវជនវ័យក្មេង Ansu Fati ដែលរកបាន ៥ គ្រាប់និង Assist បានមួយលើកក្នុងការប្រកួតទាំងអស់ សម្រាប់ Barca នៅរដូវកាលថ្មីនេះ។
    ប៉ុន្តែ De Jong ដែលមានតួនាទីជាខ្សែបម្រើកណ្តាលកំពុងធ្វើបានយ៉ាងល្អ ក្រោមការដឹកនាំរបស់លោក Koeman ដែលធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់បានទទូចថា កីឡាករដទៃទៀតនៅក្នុងក្រុមរបស់ Barca ត្រូវសម្របខ្លួននឹង Messi ដើម្បីឱ្យតារាកំពូលវ័យ ៣៣ឆ្នាំរូបនេះបញ្ចេញរវេទមន្តរបស់គាត់។
    ខ្សែបម្រើវ័យក្មេងរូបនេះបានប្រាប់ UEFA.com ថា៖ “នៅពេលដែលអ្នកមាន Messi នៅក្នុងក្រុមអ្នកប្រាកដជាមានកីឡាករឆ្នើមបំផុតនៅក្នុងពិភពលោកនៅក្នុងក្រុមរបស់អ្នក។ អ្នកព្យាយាមធ្វើឱ្យគាត់ក្លាយជាតំណែងល្អបំផុតដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរ ហើយខ្ញុំគិតថាយើងចាំបាច់ត្រូវសម្របខ្លួនជាមួយគាត់។នៅពេលដែលគាត់កំពុងទទួលបាល់នៅក្នុងទីតាំងមួយដែលគាត់អាចធ្វើឱ្យមានភាពខុសគ្នា គាត់នឹងបង្កើតវាសម្រាប់អ្នកជានិច្ច”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី