សេដបាត់! Benzema នឹងត្រូវអស់កន្លែងឈរជើង ប្រសិនបើ Mbappe ផ្លាស់មកកាន់ Real Madrid

13882
  • Karim Benzema បានបើកចំហរចំពោះការផ្លាស់ទៅកាន់ក្របខ័ណ្ឌ Premier League ប្រសិនបើ Kylian Mbappe ចូលរួមជាមួយ Real Madrid នៅរដូវក្តៅខាងមុខនេះ។ នេះបើយោងតាមការសែត Don Balon ។
    តារាវ័យក្មេងដ៏មានសក្ដានុពល Mbappe កំពុងត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្ទេរប្រាក់ដ៏ធំសម្បើមមួយទៅកាន់ទឹកដី Santiago Bernabeu ពីក្លិបយក្សបារាំង Paris Saint-Germain ក្នុងឆ្នាំ ២០២១ ដែលអាចមើលឃើញមិត្តរួមជាតិ Benzema បាត់បង់តំណែងរបស់គាត់ក្នុងផែនថ្មីរបស់លោក Zinedine Zidane ប្រសិនបើការមកដល់របស់ Mbappe មកដល់ពិតប្រាកដមែន។
    កីឡាករសញ្ជាតិបារាំងវ័យ ២១ឆ្នាំ Mbappe អាចស្វែងរកការផ្ទេរទៅកាន់ប្រទេសអង់គ្លេសផងដែរ ដោយក្នុងនោះក្រុមយក្សពីររបស់អង់គ្លេសរួមមាន ក្រុមហង្សក្រហម Liverpool និងតោខៀវ Chelsea ក៏អាចជាគោលដៅបន្ទាប់សម្រាប់ខ្សែប្រយុទ្ធវ័យក្មេងដ៏ឆ្នើមរូបនេះ បើការផ្លាស់ទៅ Real Madrid មិនអាចកើតឡើងទេនោះ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី