
បន្ទាប់ពីមានចលនាគ្មានទំនុកចិត្តប្រឆាំងនឹងក្រុមប្រឹក្សាភិបាលរបស់ Barcelona មានសេចក្តីរាយការណ៍ថាលោក Josep Maria Bartomeu អាចលាលែងពីតំណែងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលកាលពីថ្ងៃច័ន្ទ។
ទោះយ៉ាងណាប្រធានក្លឹប Barcelona រូបនេះបានសង្កត់ធ្ងន់ថា ការចុះចេញពីតំណែងមិនដែលជាជម្រើសសម្រាប់គាត់ឡើយ ព្រោះគាត់ជឿជាក់លើគម្រោងបច្ចុប្បន្នជាមួយ Lionel Messi ដែលជាសសរស្តម្ភរបស់គាត់ និងរួមមានកីឡាករឆ្នើមៗជាច្រើននៅក្បែរគាត់។
លោក Bartomeu បានប្រាប់អ្នកសារព័ត៌មានថា៖ “វាមិនដែលឆ្លងកាត់គំនិតរបស់ខ្ញុំក្នុងការលាលែងពីតំណែងឡើយ។ គម្រោងនេះគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ជាមួយកីឡាករវ័យក្មេង និងអ្នកមានបទពិសោធដូចជា Messi”។
ប្រធានក្លិប Barca ខាងលើបន្តទៀតថា៖ “ហើយខ្ញុំគិតថាជាមួយគាត់ (Messi) យើងនឹងឈ្នះពានរង្វាន់មួយនៅរដូវកាលនេះ។ ខ្ញុំយល់ពីគំនិតរបស់អ្នករាល់គ្នា ព្រោះការយល់ចិត្តគឺជារឿងសំខាន់។ ក្នុងករណីរបស់ Leo គឺល្អក្នុងការខឹង ព្រោះវាមិនល្អក្នុងការទទួលយកបរាជ័យហើយយើងទាំងអស់គ្នាត្រូវខឹង។ ប៉ុន្តែមានពេលវេលាកំណត់សម្រាប់គាត់ដើម្បីប្រកាសថា តើគាត់ចង់ចាកចេញឬអត់។ គាត់មិនបានធ្វើហើយគាត់នៅទីនេះ។ យើងទាំងអស់គ្នាចង់ឱ្យគាត់ចូលនិវត្តន៍នៅ Barcelona”៕
ដោយ៖ វិទូ