
អតីតកំពូលខ្សែប្រយុទ្ធរបស់ក្លិប Real Madrid និង FC Barcelona លោក Ronaldo Nazario ត្រូវបានគេរាយការណ៍ថាខិតជិតនឹងទិញយកក្លិបមួយនៅក្របខ័ណ្ឌ La Liga ដែលជាលីគកំពូលរបស់ប្រទេសអេស្ប៉ាញ ។
លោក Ronaldo Nazario
យោងតាមកម្មវិធី El Larguero របស់វិទ្យុ Cadena Ser បានឱ្យដឹងថាវិរៈបុរសរបស់ប្រេស៊ីលរូបនេះកំពុងចរចារជាមួយម្ចាស់ក្លឹប Real Valladolid ដើម្បីទិញយកក្លឹបមួយនេះនៅក្នុងតម្លៃ ៣០ លានអឺរ៉ូ ។ បុរសវ័យ ៤១ ឆ្នាំរូបនេះអាចនឹងទៅជំនួសតំណែងរបស់លោក Carlos Suarez ដែលបច្ចុប្បន្នជាប្រធានក្លឹប Real Valladolid នេះ ។ គេក៏ដឹងដែរថាអតីតប្រធានក្លឹប Valladolid លោក Jose Moro គឺជាអតីតដៃគូរបស់ Ronaldo នៅក្នុងឧស្សាហកម្មស្រា ខណៈបុរសសញ្ជាតិប្រេស៊ីលរូបនេះបានសារភាពថាកាលពីដើមឆ្នាំនេះគាត់មានគម្រោងទិញក្លឹបមួយនៅក្នុងប្រទេសអង់គ្លេសឬអេស្ប៉ាញ ។
ក្រុមអ្នកគ្រាំទ្ររបស់ក្លឹប Real Valladolid
Real Valladolid ត្រូវបានឡើងទៅនៅក្នុងក្របខ័ណ្ឌ LaLiga បន្ទាប់ពីរយៈពេលប្រាំឆ្នាំដែលមិនអាចឡើងទៅលេងនៅក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញមួយនេះបាន ខណះការប្រកួតដំបូងរបស់ក្លឹបនេះបានត្រឹមតែស្មើជាមួយនឹងក្រុម Girona ក្នុងលទ្ធផល ០ ទល់នឹង ០ មុនពេលចាញ់ក្រុម FC Barcelona កាលពីចុងសប្តាហ៍កន្លងទៅនេះ ០-១ ៕
ដោយ៖តារា