ចឹងសោះ! អតីតមន្ត្រីជាន់ខ្ពស់ម្នាក់ ហែកកេរ្តិ៍ Barca ខ្ទេចគ្មានសល់ រឿងចុះហត្ថលេខាលើ Pogba និង Haaland

41484
  • អតីតទីប្រឹក្សាក្រុម Barcelona លោក Arieda Braida និយាយថា ក្លឹបមិនដែលមានចេតនាចង់ចុះកុងត្រាជាមួយ Paul Pogba ឬ Erling Haaland ឡើយ ព្រោះគាត់បានរៀបរាប់លម្អិតពីភាពរញ៉េរញ៉ៃតំណែងរបស់គាត់នៅក្នុងក្លឹបយក្សអេស្ប៉ាញមួយនេះ។
    ដំបូងឡើយ Braida បានចូលរួមជាមួយ Barca ក្នុងឆ្នាំ ២០១៥ នៅពេលដែលគាត់ត្រូវបានគេប្រាប់ថាគាត់នឹងក្លាយជាផ្នែកមួយនៃគណៈកម្មាធិការកីឡាដែលមានការចូលរួមពីលោក Josep Maria Bartomeu អនុប្រធានក្លិបលោក Javier Bordas, Jordi Mestre និង Alberto Soler ។ ជាផ្នែកមួយនៃគណៈកម្មាធិការនោះ Braida ត្រូវបានគេរំពឹងថា នឹងទទួលខុសត្រូវក្នុងការចរចាជាមួយក្លឹបបរទេស ដោយលោកធ្លាប់បានទទួលខុសត្រូវក្នុងការចរចានាំយកតារាកំពូលៗដូចជា Ruud Gullit, Kaka, Andriy Shevchenko និង Thiago Silva ទៅកាន់ AC Milan ក្នុងកំឡុងពេលដែលគាត់ជានាយកផ្នែកកីឡានៅអ៊ីតាលី។
    ទោះយ៉ាងណា Braida និយាយថាគណៈកម្មាធិការមិនដែលចង់ធ្វើដោយពិតប្រាកដនោះទេ ដោយលោកអះអាងថាថ្នាក់លើតែងតែច្រានចោលការផ្តល់យោបល់របស់គាត់ មុនពេលគេបណ្ដេញលោកចេញពីតំណែងនៅខែសីហាឆ្នាំ ២០១៩ ។ លោក Braida បានបដិសេធមិនទទួលយកលក្ខខណ្ឌនៃការបណ្តេញគាត់ចេញដែលនៅសល់រយៈពេល ២ ឆ្នាំទៀតលើកិច្ចសន្យារបស់គាត់ ហើយករណីនេះនឹងត្រូវបញ្ជូនទៅតុលាការនៅខែធ្នូ។ នៅក្នុងបទសម្ភាសន៍ជាមួយ Marca លោក Braida និយាយថាការចរចារមួយដែលគាត់បានចូលរួមគឺនាំយក Pogba មកចូលរួមជាមួយក្លឹប នៅពេលដែលខ្សែបម្រើ Manchester United បច្ចុប្បន្ន លេងនៅ Juventus ។
    អតីតមន្ត្រីជាន់ខ្ពស់ Barca ខាងលើបាននិយាយថា៖ “វាមិនមែនជាការភូតកុហកទេ។ វាជាការពិតដែល Albert Soler និងខ្ញុំបានទៅទីក្រុង Milan ហើយបានជួបជាមួយក្រុមប្រឹក្សាភិបាលរបស់ Juventus។ ប៉ុន្តែទោះបីជាមានការជជែកក៏ដោយ ក៏គ្មានចេតនាពិតប្រាកដក្នុងការចុះហត្ថលេខាជាមួយគាត់ (Pogba) ទេ។ តាមពិត Pogba បានបញ្ចប់ការស្នាក់នៅក្នុងរដូវក្តៅនោះក្នុងទីក្រុង Turin ហើយមិនបានទៅក្លឹបផ្សេងទេ។ ខ្ញុំបាននិយាយថាគាត់គឺជាកីឡាករឆ្នើមម្នាក់ ខ្ញុំកំពុងនិយាយអំពីវាជាមួយ Albert Soler ដែលខ្ញុំគិតថាគាត់មានទំនាក់ទំនងផ្ទាល់ខ្លួនល្អ ប៉ុន្តែជាថ្មីម្តងទៀតវិជ្ជាជីវៈយើងមិនអាចធ្វើការជាមួយគ្នាបានទេ ពីព្រោះខ្ញុំមិនត្រូវបានគេអនុញ្ញាត”។
    លោកមានប្រសាសន៍ទៀតថា៖ “ពួកគេមិនបានផ្តល់ការទទួលខុសត្រូវដល់ខ្ញុំទេ ពួកគេបានដាក់អ្នកផ្សេងទៀតឱ្យទទួលបន្ទុកការងារនេះ។ ខ្ញុំកំពុងសិក្សាកីឡាករ ហើយខ្ញុំបានសរសេរឈ្មោះខ្លះដូចជា Haaland របស់ Borussia Dortmund នៅពេលដែលគាត់កំពុងលេងឱ្យ Rosenborg ប៉ុន្តែនៅឯក្លិបពួកគេបានប្រាប់ខ្ញុំថា គាត់មិនមានប្រវត្តិសមនឹង Barca ទេ។ មកពីប្រទេសអ៊ីតាលីខ្ញុំក៏បានស្នើឈ្មោះផ្សេងទៀតដូចជា Barella ដែលឥឡូវនេះស្ថិតនៅ Inter រឺ Zaniolo របស់ Roma ។ ប៉ុន្តែប្រសិនបើអ្នកមិនមានទំនួលខុសត្រូវក្នុងការប្រតិបត្តិនេះទេ ព្រោះវាត្រូវបានផ្តល់ឱ្យអ្នកដទៃ អ្នកមិនអាចធ្វើអ្វីបានទេ។ ខ្ញុំបែកគ្នាហើយ”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី