ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបង-សៀមរាប ប្រវែងជាង៧២គ.ម នឹងលេចវត្តមានឡើងឆាប់ៗនេះ

294342
  • ផ្លូវជាតិតភ្ជាប់ពីខេត្តបាត់ដំបងមកដល់ខេត្តសៀមរាប ប្រវែងប្រមាណ ៧២,១៥៤គីឡូម៉ែត្របាននឹងកំពុងសិក្សា ដើម្បីរៀបចំធ្វើការសាងសង់។ នេះបើយោងតាមរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។
    រដ្ឋបាលខេត្តសៀមរាប បានបើកិច្ចប្រជុំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (វ.ហ.ប.ស.ព) លើគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROAD AND BRIDGE CORPORATION ក្រោមការដឹករបស់លោក ង៉ាន់ ភិរុណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម អភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
    បើតាមការបញ្ជាក់ឱ្យដឹង ក្រោយពីបានពិភាក្សាគ្នារួចមក អង្គប្រជុំបានឯកភាពគ្នានូវចំណុចមួយចំនួនដូចខាងក្រោម៖
    ១-រដ្ឋបាលខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកពាក់ព័ន្ធ ឯកភាព និងសូមគាំទ្រចំពោះគម្រោងសាងសង់ផ្លូវជាតិតភ្ជាប់បាត់ដំបង-សៀមរាប ប្រវែង ៧២,១៥៤គីឡូម៉ែត្រ ស្ថិតក្នុងខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប របស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION។
    ២-ក្រុមហ៊ុន PPIC ត្រូវរៀបចំនិងបញ្ជូលនូវធាតុចូលទាំងអស់ដែលនៅក្នុងអង្គប្រជុំបានលើកឡើង ដើម្បីអាចបន្តនីតិវិធីប្រជុំនៅក្រសួងបរិស្ថាន និងកិច្ចប្រជុំអន្តរក្រសួងដែលរៀបចំដោយក្រសួងបរិស្ថាន។
    ៣-ស្នើសុំឱ្យម្ចាស់គម្រោង និងក្រុមហ៊ុន CHINA ROND AND DRIDGE CORPORATION ធ្វើការពិចារណារាល់មតិយោបល់ និងសំណូមពររាល់ធាតុចូលដែលលើកឡើងក្នុងអង្គប្រជុំទាំងមូល៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី