ស្ទើរមិនគួរឱ្យជឿថា ស្ដេចបាល់ទាត់ Maradona និយាយបែបនេះដាក់ Messi និង Ronaldo សោះ

15399
  • លោក Diego Maradona និយាយថា Lionel Messi និង Cristiano Ronaldo គឺជាកីឡាករល្អផ្ដាច់គេ ហើយលោកមិនគិតថា មាននរណាម្នាក់មានភាពខិតជិតនឹងសមិទ្ធផលរបស់ពួកគេឡើយ។
    Maradona ខ្លួនឯងត្រូវបានគេចាត់ទុកជាកីឡាករម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៃវិស័យបាល់ទាត់ បន្ទាប់ពីអាជីពដ៏អស្ចារ្យដែលរួមបញ្ចូលទាំងការឈ្នះពានរង្វាន់នៅ Barcelona និង Napoli និងប្រហែលជាល្បីល្បាញបំផុតដែលលោកបានដើរតួយ៉ាងសំខាន់ក្នុងជ័យជំនះ World Cup ឆ្នាំ ១៩៨៦ របស់អាហ្សង់ទីន នៅម៉ិចស៊ិកូ។ មានកីឡាករតិចតួចណាស់ ដែលធ្វើបានដូចនឹងសមិទ្ធផលរបស់ Maradona រាប់ចាប់តាំងពី Messi និង Ronaldo ក៏ដោយ។
    កីឡាករកំពូលទាំងពីរ គឺជាកីឡាករឆ្នើមពីរនាក់នៃយុគសម័យទំនើប ដោយរកគ្រាប់បាល់បញ្ចូលទីច្រើនលើសគេ ជាមួយនឹងភាពស៊ីសង្វាក់គ្នានិងឈ្នះពានរង្វាន់ ៦០ផ្សេងទៀត រវាងពួកគេរួមមានពានរង្វាន់លីគនៅអង់គ្លេស អេស្បាញ និងអ៊ីតាលី រួមនិងជ័យលាភីពានរង្វាន់ Champions League សរុបចំនួន ៩ដង។ ដូច្នេះគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដែលវីរបុរសអាហ្សង់ទីន ជ្រើសរើសយក Messi និង Ronaldo នៅពេលត្រូវបានស្នើសុំឱ្យជ្រើសរើសកីឡាករដែលគាត់ចូលចិត្តនៅជំនាន់បច្ចុប្បន្ន។
    អតីតកំពូលកីឡាករបាល់ទាត់វ័យ ៥៩ឆ្នាំរូបនេះបានប្រាប់ការសែត France Football ថា៖ “Messi និង Cristiano, Cristiano និង Messi ។ សម្រាប់ខ្ញុំ អ្នកទាំងពីរនេះគឺល្អដាច់អ្នកដទៃទៀត។ ខ្ញុំមិនឃើញមាននរណាមកជិតពួកគេទេ។ មិនមានសូម្បីតែមនុស្សម្នាក់ ដែលទទួលបានពាក់កណ្តាលនៃអ្វីដែលពួកគេធ្វើនោះទេ”៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី