ថ្លើមធំ! កីឡាករម្នាក់ ដែលហ៊ានរិះគន់គ្រូបង្វឹកលោក Zidane កំពុងប្រឈមក្លិបលក់ចេញ

120257
  • បើយោងតាមការសែត Todofichajes បានឱ្យដឹងថា ក្រុម Manchester City កំពុងពិចារណាលើការផ្លាស់ប្តូរខ្សែបម្រើ Isco របស់ក្លិប Real Madrid ។
    ក្រុមជើងឯកក្របខណ្ឌ La Liga ក្លិបអធិរាជស Real Madrid គ្រោងនឹងដាក់កីឡាករអន្តរជាតិអេស្ប៉ាញ Isco Alarcón នៅលើទីផ្សារដោះដូរកីឡាករនៅខែមករាឆ្នាំ២០២១នេះ បន្ទាប់ពីការរិះគន់ជាសាធារណៈរបស់ខ្សែបម្រើទៅលើគ្រូបង្វឹកលោក Zinedine Zidane ដែលមិនដាក់ឱ្យលេងក្នុងជំនួប El Clasico ជាមួយក្រុមគូរប្រជែង Barcelona កាលពីពេលថ្មីៗនេះ។
    ជាមួយគ្នានេះ អ្នកចាត់ការក្លិបមេឃខៀវ Manchester City លោក Pep Guardiola ដែលធ្លាប់ជាអ្នកកោតសរសើរលើ Isco កំពុងស្នើរឱ្យក្លិបរៀបចំលុយប្រមាណជាង ៤០ លានអឺរ៉ូ (៣៦ លានផោន ឬ ៤៧ លានដុល្លារ) ដើម្បីនាំយកតារាជើងញាក់រូបនេះ នៅពេលដែលទីផ្សារដោះដូរកីឡាករចាប់ផ្តើមបើកឡើងវិញ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី