ក្លឹប Real Madrid ខិតជិតទិញយកអតីតកំពូលខ្សែប្រយុទ្ធរបស់ខ្លួនម្នាក់ត្រឡប់មកវិញ

30421
  • ជាមួយនឹងក្លិបយក្សអេស្ប៉ាញ Real Madrid ដែលបានលក់ខ្សែប្រយុទ្ធដូចជាកីឡាករ Cristiano Ronaldo, Alvaro Morata, Jese និង Mariano Diaz កាលពីប៉ុន្មានឆ្នាំនេះ ខណះពួកគេឥឡូវនេះកំពុងរៀបចំគម្រោងចុះហត្ថលេខាលើកីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងនេះវិញនៅក្នុងទីផ្សាផ្ទេរដែលខិតជិតដល់ថ្ងៃបិទនេះ ។

    Image result for Mariano Diaz

    ក្រុម Los Blancos បានរកប្រាក់ចំណេញយ៉ាងច្រើនក្នុងការលក់ខ្សែប្រយុទ្ធជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ហើយថែមទាំងជាមួយការលក់កំពូលខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំ Cristiano Ronaldo ទៅឲ្យក្លឹបសេះបង្កង់ Juventus ឱ្យបានច្រើនជាងអ្វីដែលពួកគេបានចំណាយលើពួកគាត់ ។ នៅដើមរដូវកាលនេះ Real លក់ខ្សែប្រយុទ្ធ Mariano Diaz ទៅឲ្យក្លឹប Olympique Lyon ក្នុងតម្លៃខ្លួន ៧.២ លានផោន ហើយកីឡាកររូបនេះបានរកគ្រាប់បាល់បាន ២១ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៥ ប្រកួតកាលពីរដូវកាល ២០១៧/១៨ កន្លងទៅនេះ ។ Mariano Diaz ស៊ុតបញ្ចូលទីបានច្រើនគ្រាប់សម្រាប់ក្រុម Real Madrid Castilla ( Real Madrid B ) ហើយបានធ្វើបញ្ចូនបាល់ឲ្យគេស៊ុតចំនួន ៥ ដងថែមទៀតផងក្នុងបង្ហាញខ្លួនចំនួន ១៤ ដងនៅលើទឹកដី Real មុនពេលគាត់ចាកចេញ ។

    Related image

    ទោះជាយ៉ាងណាក៏ដោយលោក Marcel Lopetegui កំពុងគិតអំពីការនាំយកខ្សែប្រយុទ្ធរូបនេះចូលរួមជាមួយក្លឹបវិញមុនពេលទីផ្សាដោះដូរកីឡាករនៅក្នុងប្រទេសអេស្ប៉ាញត្រូវបិទទ្វា ដើម្បីបន្ថែមភាពមុតស្រួចនៅតំបន់ប្រយុទ្ធរបស់គាត់ ។ ក្លឹប Sevilla ក៏ត្រូវបានគេនិយាយថាកំពុងមានចំណាប់អារម្មណ៏យ៉ាងខ្លាំងលើកីឡាករវ័យ ២៥ ឆ្នាំរូបនេះផងដែរ បើទោះបីជាក្លិបយក្សបារាំង Lyon ចង់លក់រកីឡាកររូបនេះទៅក្លឹបនៅក្របខ័ណ្ឌ Premier League ជាមួយតម្លៃថ្លៃជាងនេះក៏ដោយ ។ ប៉ុន្តែទីផ្សាផ្ទេរកីឡាករនៅក្នុងប្រទេសអង់គ្លេសត្រូវបានបិទបាត់ទៅហើយ នោះមានន័យថាប្រសិនបើគាត់ចាកចេញពីប្រទេសបារាំងនៅថ្ងៃខាងមុខពិតមែននោះ គឺគេប្រហែលជាអាចត្រលប់ទៅប្រទេសអេស្ប៉ាញវិញ ៕

    ដោយ៖តារា

    ប្រភព :
    sportsactuantes
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី