មូលហេតុធំៗទាំង៤នេះ អាចក្លាយជាកូនសោរសំខាន់ធ្វើឱ្យ Mbappe ផ្លាស់ទៅ Real Madrid

17101
  • Real Madrid មិនបានចុះហត្ថលេខាលើកីឡាករសូម្បីតែម្នាក់នៅរដូវក្ដៅកន្លងទៅនេះ ដោយសារវិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ជាលទ្ធផលគោលដៅរយៈពេលវែង គឺតារាវ័យក្មេង Kylian Mbappe ត្រូវបានគេកំណត់ថា ជាគោលដៅអាទិភាពសម្រាប់ក្រុមស្ដេចស នាឆ្នាំ ២០២១។ ខណៈខាងក្រោមជាមូលហេតុចំនួន ៤ចំណុច ដែលអាចអូសទាញ Mbappe ឱ្យដើរចេញពី PSG៖
    ១-Zinedine Zidaneគ្រូបង្វឹកលោក Zidane តែងតែនិយាយអំពីការផ្ទេរហើយគាត់ពិតជាចង់ឃើញ Mbappe ចូលរួមជាមួយម៉ាឌ្រីដ។ បញ្ហាភាសាវាមិនមែនជាឧបសគ្គនោះទេសម្រាប់តារាវ័យក្មេងបារាំងរូបនេះ ដោយនៅក្នុងក្រុមមានជនរួមជាតិជាច្រើន។ បច្ចុប្បន្នគេមាន ៦ គ្រាប់និង Assists ៣ដង ក្នុង ៥ប្រកួត នៅរដូវកាលនេះ ហើយច្បាស់ណាស់ដែលថា Mbappe សាកសមនឹងតម្រូវការរបស់ Zidane។
    ២-Florentino Perezលោក Perez ត្រូវបានគេជឿថា ជាអ្នកគាំទ្រដ៏ងប់ងុលរបស់ Mbappe និងតែងតែចង់បានខ្សែប្រយុទ្ធវ័យក្មេងរូបនេះមកកាន់ទឹកដីម៉ាឌ្រីដ។ ហើយលោកកំពុងពិចារណារៀបចំកញ្ចប់លុយធំ ដើម្បីនាំយក Mbappe មកកាន់ក្លឹប Real Madrid នៅរដូវកាលក្រោយ។
    ៣-Isco / Hazard ក្នុងកិច្ចព្រមព្រៀងដោះដូរIsco ហាក់ដូចជានៅឆ្ងាយពីគម្រោងរបស់ក្លិប ហើយការនិយាយដើមរបស់គេអំពី Zidane នឹងធ្វើឱ្យប៉ះពាល់ដល់អនាគតគាត់យ៉ាងខ្លាំង។ ការចាកចេញពីម៉ាឌ្រីតអាចស្ថិតនៅលើសន្លឹកបៀសម្រាប់ប្រើប្រាស់គាត់លើកិច្ចព្រមព្រៀងដោះដូរបូកនឹងសាច់ប្រាក់ ដើម្បីចុះហត្ថលេខា Mbappe។ ទន្ទឹមនឹងនេះ Eden Hazard បានជាសះស្បើយពីរបួសរបស់គាត់ ប៉ុន្តែកំណត់ត្រាមិនល្អរបស់គាត់បានធ្វើឱ្យខ្សែបម្រើរូបនេះ នឹងមិនអាចឈរជើងបានយូរនៅ Real Madrid នោះទេ។ ហើយប្រសិនបើយក Hazard ដាក់ចូលក្នុងកិច្ចព្រមព្រៀង នឹងអាចលួងលោមឱ្យ PSG បញ្ចេញ Mbappe ទៅឱ្យពួកគេបាន។
    ៤-Vinicius / Rodrygo / Jovic ដាក់ឱ្យខ្ចីជើងនៅពេលដែល Mbappe មកដល់ នោះ Vinicius Junior, Rodrygo Goes និង Luka Jovic អាចនឹងពិបាករកឈរជើងជាទៀងទាត់ណាស់។ ជាលទ្ធផលវាអាចមានន័យថា ម៉ាឌ្រីដនឹងត្រូវដាក់ឱ្យខ្ចីជើងមួយក្នុងចំណោមពួកគេទាំង៣ ដើម្បីឱ្យមនុស្សគ្រប់គ្នាសប្បាយរីករាយ។ ហើយដើម្បីចៀសវាងបញ្ហានាពេលអនាគតការសម្រេចចិត្តនេះពិតជាត្រឹមត្រូវណាស់៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី