ដំណឹងក្រៀមក្រំ! សោកស្ដាយណាស់ Ronaldo មិនអាចលេងតទល់នឹង Messi បានទេនារាត្រីនេះ

52843
  • កីឡាករ Cristiano Ronaldo នឹងមិនលេងក្នុងជំនួបជាមួយ Barcelona ទេ បន្ទាប់ពីបានធ្វើតេស្តរកឃើញវីរុសកូវីដ-១៩ ម្តងទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ការសែត Goal ។
    តារាអន្តរជាតិព័រទុយហ្កាល់វ័យ ៣៥ឆ្នាំ Cristiano Ronaldo ត្រូវការតេស្តបញ្ជាក់ថាគ្មានផ្ទុកមេរោគកូវីដ-១៩ រយៈពេល ២៤ ម៉ោង មុនការប្រកួតនារាត្រីថ្ងៃពុធនេះ ដើម្បីមានសិទ្ធិលេង។ ម៉ាស៊ីនរកគ្រាប់បាល់ Juventus បានឆ្លងជំងឺដ៏កាចសាហាវនេះ កាលប៉ុន្មានសប្ដាហ៍មុនខណៈពេលកំពុងបំពេញកាតព្វកិច្ចអន្តរជាតិនៅពានរង្វាន់ UEFA Nations League។
    គួរជម្រាបជូនថា គូរប្រកួតប្រជែងស្លាប់រស់ Leo Messi និង Cristiano Ronaldo មិនបានលេងតទល់ជាមួយគ្នាអស់រយៈពេល ២រដូវកាលមកហើយ បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក នៅពេលដែលម្ចាស់ពាន Ballon D’or ៥សម័យកាលរូបនេះចាកចេញពី Real Madrid ទៅចូលរួមជាមួយ Juventus ក្នុងតម្លៃ ១០០លានអឺរ៉ូ៕

    ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី