
ក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងប្រកួតមិត្តភាព២ប្រកួតជាប់គ្នា នាថ្ងៃទី១៧ ខែកុម្ភៈ ចុងសប្តាហ៍នេះ នៅកីឡដ្ឋាន RSN ។ វេលាម៉ោង៤រសៀល ក្រុមជើងឯកលីគកំពូលកម្ពុជា៦សម័យ នឹងប៉ះក្រុមខ្លាំងណាហ្គាវ៉ើល ។ ក្រោយមក នៅម៉ោង៦ល្ងាច ក្រុមដដែល នឹងបន្តប៉ះអាស៊ីអឺរ៉ុប ដែលទើបឈ្នះ ៣-១ កាលពីសប្តាហ៍មុន។
នេះជាជំនួបមិត្តភាពដ៏កម្រ ដែលក្លិបនៅកម្ពុជាលេង២ប្រកួតជាប់គ្នាតែម្តង។ យ៉ាងណាក្តី នេះជាឱកាសយ៉ាងល្អបន្ថែមសម្រាប់លោក Sainsbury ក្នុងការពិនិត្យមើលកីឡាករទាំងអស់ មុនរដូវកាលថ្មីចូលមកដល់។ ភ្នំពេញក្រោន ពុំជោគជ័យខ្លាំងឡើយ កាលពីរដូវកាលមុន ដោយបានត្រឹមចំណាត់ថ្នាក់ទី៥ក្នុងលីគកំពូលកម្ពុជា។
ដោយ៖ តារា
រូបភាព៖ Phnom Penh Crown FC