អន់នៅតំបន់ការពារពេក ពេលនេះ Man Utd ចង់បន្ថែមខ្សែការពារស្បែកខ្មៅម្នាក់ទៀត

15029
  • ក្រុមបិសាចក្រហម Manchester United កំពុងតែទន្ទឹងរង់ចាំដណ្ដើមយកតារារបស់ក្លិប RB Leipzig កីឡាករ Dayot Upamecano នៅរដូវក្តៅខាងមុខនេះ ខណៈខ្សែការពាររូបនេះត្រូវបានគេប៉ាន់ស្មានថានឹងមានតម្លៃត្រឹមតែ ៣៨ លានផោនប៉ុណ្ណោះ។
    យោងតាមសារព័ត៌មាន The Times បានឲ្យដឹងថា ក្រុមយក្សអង់គ្លេស Manchester United ចង់បើកការស្វែងរកកីឡាករវ័យ ២២ ឆ្នាំរូបនេះជាថ្មីម្ដងទៀត បន្ទាប់ពី Upamecano បានចុះកុងត្រាថ្មីរយៈពេល ៣ ឆ្នាំទៀតនៅឯក្លិប Bundesliga ដែលបានលុបចោលនៃកិច្ចសន្យានេះ ក្នុងតម្លៃប្រហែលចំនួន ៤៥ លានផោន ប្រសិនបើមានក្លិបណាចង់បានតារាវ័យក្មេងរូបនេះ។
    ទោះយ៉ាងណាកិច្ចព្រមព្រៀងថ្មីត្រូវបានគេនិយាយថា មានតម្លៃទិញផ្ដាច់កុងត្រាថ្មីដែលអនុញ្ញាតឱ្យ Upamecano ចាកចេញពីក្រុមកំពុងឡើងជើង RB Leipzig ក្នុងតម្លៃត្រឹមតែ ៣៨ លានផោនប៉ុណ្ណោះនៅចុងបញ្ចប់នៃរដូវកាល២០២០/២០២១នេះ៕

    ដោយ៖ វិទូ

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី