មានរឿងអីបានជាអ្នកចាំទីដៃស្អិតរូបនេះស្នើរសុំ Man Utd ចាកចេញពីក្លិបនៅចុងសប្ដាហ៍នេះ

15954
  • Sergio Romero បានពិភាក្សាអំពីអនាគតរបស់គាត់ជាមួយ Manchester United ខណៈដែលគាត់ចង់ចាកចេញពីក្រុមបិសាចក្រហមនៅសប្តាហ៍នេះ។
    កិច្ចសន្យារបស់អ្នកចាំទីអន្តរជាតិអាហ្សង់ទីនវ័យ ៣២ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាល២០២០/២០២១ ហើយអ្នកចាំទីចាស់វស្សារូបនេះសង្ឃឹមថា នឹងចាកចេញពីក្លឹបមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទនៅចុងខែនេះ។ ជាមួយគ្នានេះ បើយោងតាមសារព័ត៌មាន Manchester Evening News បានរាយការណ៍ថា គាត់អាចធ្វើការផ្លាស់ប្តូរទៅក្របខណ្ឌ MLS នៃលីគកំពូលសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ នៅពេលថ្ងៃផុតកំណត់នៅទឹកដីប្រទេសមហាអំណាចមួយនេះ នឹងត្រូវបិទទ្វានៅថ្ងៃព្រហស្បតិ៍។
    គួរជម្រាបជូនប្រិយមិត្តអ្នកអានថា Sergio Romero គឺជាអ្នកចាំទីដៃទី២ របស់ក្រុម Manchester United ឈរពីក្រោយអ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញ David de Gea ដែលជាជម្រើសទី១ ហើយមិនសូវបានបង្ហាញខ្លួនទាល់តែសោះ ដោយលេងបានត្រឹមតែ ៦១ប្រកួតប៉ុណ្ណោះ ក្នុង៦រដូវកាលកន្លងមក ទើបបណ្ដាលឱ្យ Romero ចង់កសាងអនាគតជាថ្មី មុនពេលចូលនិវត្តន៍ពីវិស័យកីឡាបាល់ទាត់៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី