លោក Micky Quinn៖ Mesut Ozil មិនសាកសមលេងនៅក្របខ័ណ្ឌ Premier League នោះឡើយ

34306
  • អតីតកីឡាករបាល់ទាត់អាជីពលោក Micky Quinn បាននិយាយថាខ្សែបម្រើ-ប្រយុទ្ធ Mesut Ozil របស់ក្លឹបកាំភ្លើងធំ Arsenal មិនសាកសមលេងនៅក្របខ័ណ្ឌ Premier League នោះឡើយ ព្រោះវាជាក្របខ័ណ្ឌលេងលឿនពេកសម្រាប់គាត់ ។

    Image result for Micky Quinn

    លោក Micky Quinn ដែលបានប្រកបរអាជីពជាកីឡាករបាល់ចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៦ រូបនេះបាននិយាយថា៖ “ខ្ញុំមិនគិតថាគាត់ជាមនុស្សល្អនោះទេ ។ ខ្ញុំមិនគិតថាគាត់ជានរណាទេ នៅពេលដែលគាត់មកលេងនៅក្នុងក្របខ័ណ្ឌ Premier League ដែលមានក្លឹបគូប្រជែងកំពូលទាំង ៤ នោះទេ ។ គាត់អាចធ្វើបាបក្រុមផ្សេងទៀត ប៉ុន្តែនៅពេលដែលខ្ញុំឃើញគាត់លេងប៉ះជាមួយក្រុមកំពូលតារាងទាំង ៤ ខ្ញុំគិតថា Premier League គឺលឿនពេកសម្រាប់គាត់ ។ គាត់ចូលចិត្តលេងក្នុងល្បឿនជាក់លាក់មួយគាត់មានជំនាញទន់ភ្លន់ ប៉ុន្តែគាត់មិនអាចធ្វើអ្វីកើតពេលលេងទល់នឹងក្រុមកំពូលៗ បួន “។

    លោកបន្តថា៖ “Man City , Liverpool អ្នកឃើញស្ទើរតែស្រមោលនៃអ្នកលេងនោះ។ នៅពេលដែលគាត់ត្រូវបានអនុញ្ញាតិឲ្យលេងគឺគាត់ជាកីឡាករបាល់ទាត់ដ៏ល្អម្នាក់ ។ ពេលខ្លះក្រុមបានអនុញ្ញាតឱ្យគាត់លេង ការប្រកួតទល់នឹងក្រុមកំពូលទាំងបួន ប៉ុន្តែពួកគេមិនអនុញ្ញាតឱ្យគាត់លេងនោះឡើយ ខ្ញុំមិនគិតថាគាត់អាចលេងបានល្អទល់នឹងក្រុមកំពូលៗនៅក្នុងក្របខ័ណ្ឌ Premier League នោះទេ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី