
លោក Jose Mourinho បាននិយាយថា គាត់ចង់ធ្វើការផ្លាស់ប្តូរកីឡាករទាំង១១នាក់ចោលតែម្ដង នៅតង់ទី១ ក្នុងការបរាជ័យក្នុងលទ្ធផល ១-០ នៅក្របខណ្ឌ Europa League របស់ក្រុម Tottenham Hotspur។កីឡាករ Giovani Lo Celso, Steven Bergwijn, Carlos Vinicius និង Dele Alli ដែលបានចាប់ផ្តើមជម្រើសដំបូង ត្រូវបានប្ដូរចេញ នៅពេលដែល Tottenham ត្រូវបានគេនាំមុខមួយគ្រាប់ ដោយរកបានដោយខ្សែប្រយុទ្ធ Lior Refaelov របស់ក្រុម Royal Antwerp។ Gareth Bale គឺជាអ្នកបន្ទាប់ ដែលត្រូវប្ដូរចេញ ប៉ុន្តែដោយជំនួសវិញ ដោយកីឡាករ Pierre-Emile Hojbjerg, Erik Lamela, Lucas Moura, Son Heung-min និង Harry Kane ប៉ុន្តែនៅតែមិនអាចកែរប្រែលទ្ធផលបាននោះឡើយ។
លោក Mourinho បានលើកឡើងថា៖ “ខ្ញុំចង់បង្កើត ១១នាក់ថ្មី។ ខ្ញុំមិនបានធ្វើទេ ព្រោះខ្ញុំខ្លាចរយៈពេល ៤៥ នាទីដោយគ្មានការផ្លាស់ប្តូរណាមួយ។ មានមនុស្សតែម្នាក់គត់ដែលត្រូវស្តីបន្ទោស ហើយវាគឺជារូបខ្ញុំ។ ខ្ញុំបានជ្រើសរើសកីឡាករដើម្បីចាប់ផ្តើម។ នៅតង់ទី១ ខ្ញុំបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវស្ថានភាព។ នៅទីនោះហើយវាពិបាកក្នុងការផ្លាស់ប្តូរ”។
គ្រូបង្វឹករហ្ស័សនាម Special One ខាងលើបន្តថា៖ “នៅក្នុងតង់ទី ១ ការប្រកួតគឺងាយស្រួលលេងណាស់មានកន្លែងទំនេរច្រើន។ នៅក្នុងតង់ទី ២ យើងធ្វើឱ្យប្រសើរឡើងតែក្រោយមកពួកគេលេងតាមរបៀបខុសគ្នាទាំងស្រុង។ វាពិតជាលំបាកណាស់។ នៅចុងបញ្ចប់ Antwerp ទទួលបានអ្វីដែលពួកគេសមនឹងទទួលបាន ហើយយើងក៏ទទួលបានអ្វីដែលយើងសមនឹងទទួល។ វាជាលទ្ធផលត្រឹមត្រូវ។ ខ្ញុំតែងតែនៅស្ងៀមជាមួយវា។ ក្រុមល្អបំផុតឈ្នះ ហើយក្រុមអាក្រក់បំផុតចាញ់”៕
ដោយ៖ តារា