អបអរសាទរ! ទីបំផុត Ronaldo បានជាសះស្បើយពីកូវីដ-១៩ ហើយ ត្រៀមទៅសួរសុខទុក្ខ Messi

42964
  • តារាឆ្នើមរបស់ក្រុមសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បាននឹងកំពុងវិលត្រឡប់មករកក្រុមវិញបន្ទាប់ពីធ្វើតេស្តអវិជ្ជមាននៃជំងឺ Covid-19 ។ គូសបញ្ជាក់ផងដែរថា កីឡាករវ័យ៣៥ឆ្នាំរូបនេះបានខកខានការប្រកួតចំនួន៤នាពេលកន្លងនេះរួមទាំងការប្រកួតក្របខ័ណ្ឌ Champions League ដ៏សំខាន់ជាមួយក្រុម Barcelona ផងដែរ។ ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះត្រូវបានបញ្ជាក់ពីក្រុមព័ត៌មានកាលពីថ្ងៃសុក្រក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ប្រទេសអ៊ីតាលី។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា៖ “Cristiano Ronaldo បានធ្វើតេស្តសារជាថ្មីម្តងទៀត ហើយលទ្ធផលគឺអវិជ្ជមាននៃជំងឺ Covid-19 ដូច្នេះកីឡាកររូបនេះបានជាសះស្បើយឡើងវិញ បន្ទាប់ធ្វើចត្តាឡីស័ករយៈពេល១៩ថ្ងៃ ហើយពេលនេះកីឡាករ Ronaldo អាចត្រលប់ទៅផ្ទះវិញបានហើយ។ Ronaldo នឹងត្រូវធ្វើតេស្តម្តងទៀតនៅថ្ងៃសៅរ៍នេះ ហើយប្រសិនបើការធ្វើតេស្តនោះបង្ហាញថាអវិជ្ជមាន Ronaldo នឹងត្រូវបានចូលលេងឱ្យក្រុម Juve នៃក្របខណ្ឌ Serie A ដោយប៉ះជាមួយក្រុម Spezia នៅថ្ងៃអាទិត្យនេះ។ គូសបញ្ជាក់ផងដែរថា នៅរដូវកាលនេះ Cristiano Ronaldo ទើបតែបង្ហាញខ្លួនបាន ២លើកតែប៉ុណ្ណោះសម្រាប់ក្រុម Juventus ដោយចុងក្រោយលេងប៉ះនិងក្រុម Roma ក្នុងលទ្ធផលស្មើ ២-២ កាលពីចុងខែកញ្ញាកន្លងមកនេះ ហើយកីឡាករវ័យ៣៥ឆ្នាំរូបនេះក៏រកគ្រាប់បាល់បានចំនួន ៣គ្រាប់ផងដែរសម្រាប់ការប្រកួតទាំងពីរលើកនេះ។ ថ្មីៗនេះ Ronaldo បានស្ថិតនៅក្រោមការស៊ើបអង្កេតចំពោះការរំលោភបំពានលើច្បាប់ បន្ទាប់ពីគាត់បានហោះត្រឡប់មកប្រទេសអ៊ីតាលីវិញក្នុងលទ្ធផលតេស្តវិជ្ជមាននៃជំងឺ Covid-19 របស់គាត់។ រដ្ឋមន្ត្រីអ៊ីតាលីគឺលោក Vincenzo Spadafora បានអះអាងថា Ronaldo មិនអាចចូលប្រទេសបានទេបើគ្មានការអនុញ្ញាតត្រឹមត្រូវពីមន្ត្រីសុខាភិបាលអ៊ីតាលី៕ ដោយ៖ សុភា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី