
មនុស្សយើងទាំងអស់នៅលើភពផែនដីនេះ សឹងសុទ្ធតែស្រឡាញ់សម្រស់ អ្នកខ្លះកើតមកមានសម្រស់ស្រស់ស្អាតពីធម្មជាតិតែម្ដង ប់ុន្តែអ្នកខ្លះវិញកើតមកមិនសូវមានសម្រស់ស្អាតនោះទេតែពួកគេខិតខំរកផលិតផលថែទាំសម្រស់ អ្នកខ្លះវិញទៀតហ៊ានទាំងវះកាត់កែសម្ជស្សដើម្បីទទួលបានសម្រស់ដែលពួកគេប៉ងប្រថ្នាថែមទៀតផង ។ ប៉ុន្តែផ្ទុយទៅវិញមនុស្សទាំង ១០ នាក់នេះវិញពួកគេមានរូបរាងចម្លែកអាក្រក់ខ្លាំងណាស់ ដែលអ្នកខ្លះអាចធ្វើឲ្យអ្នកដ៏ទៃខ្លាចមិនហ៊ានទៅជិតក៏មានដែរ ។
១/ លោក Yu Zhenhuan
រោមដុះពេញខ្លួនបានធ្វើឲ្យគាត់ក្លាយជាបុរស ចម្លែក និង អាក្រក់ បំផុតក្នុងលោក ។
២/ លោក Tom Staniford
លោក Tom Staniford មានរូបរាងស្គមសង្វឹតមុខមាត់ដូចមនុស្សភពផ្កាយ បានធ្វើឲ្យគាត់ក្លាយជាបុរសចម្លែកក្នុងលោកមួយរូបផងដែរ ។
៣/ លោក Sultan Kosen
កម្ពស់ខ្ពស់ដូចដើមត្នោតខុសពីមនុស្សធម្មតាបានធ្វើឲ្យលោកក្លាយជាបុរសខ្ពស់បំផុតក្នុងលោ ដែលមានកម្ពស់រហូតដល់ ៨ ft ៣ in ឯណោះ ។
៤/ លោក Chandra bahadur Dangi
លោក Chandra bahadur Dangi ជាបុរសទាបបំផុតលោកជាមួយកម្ពស់ ៥៤.៦ cm តែប៉ុណ្ណោះ ។
៥/ លោក Fransico Domingo Joaquim
បុរសដែលមានមាត់ធំបំផុតក្នុងលោក ។
៦/ លោក Carlos Halfy Rodriguez
បុរសម្នាក់នេះមានលលាដ៏ក្បាលតែពាក់កណ្ដាលតែប៉ុណ្ណោះ ។
៧/ លោក Michel Lotito
បុរសម្នាក់នេះអាចបរិភោគអ្វីក៏បានឲ្យតែលោកចង់មិនថាដែក ថ្ម នោះទេ ។
៨/ លោក Gary Turner
លោក Gary Turner មានស្បែកយារយឺតដូចកៅស៊ូរអញ្ចឹង ។
៩/ លោក Sajab gharibi
បុរសម្នាក់នេះមានមាឌធំដូចយក្សអញ្ចឹង ព្រោះគាត់គឺជាបុរសដែលមានមាឌធំបំផុតក្នុងលោក ។
១០/ លោក Amoo Hadji
បើនិយាយពីលោកតា Amoo Hadji វិញគឺជាបុរសម្នាក់ដែលកង្វក់បំផុតក្នុងលោកនេះ ព្រោះគាត់មិនដែលងូតទឹកជាង ៦០ ឆ្នាំមកហើយ ។ ហើយលោកតានៅតែសំនរសំរាមតែប៉ុណ្ណោះ ការស្នាកើនៅរបស់គាត់គឺយកផ្នូរខ្មោចធ្វើជាផ្ទះ ៕
ដោយ៖តារា