ច្បាស់ហើយ! Neymar បញ្ជាក់ថា រូបគេនឹងមិនវិលត្រឡប់ទៅកាន់ Barca ជាលើកទីពីរនោះឡើយ

41928
  • តារាឆ្នើម Neymar របស់ Paris Saint-Germain នឹងមិនវិលត្រឡប់ទៅកាន់ Barcelona ម្តងទៀតនៅឆ្នាំក្រោយនោះទេ នេះបើយោងតាម Foot Mercato ។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ ២៨ឆ្នាំរូបនេះបានជំរុញឱ្យផ្លាស់ទៅកាន់ទឹកដី Camp Nou វិញនៅរដូវក្តៅឆ្នាំ ២០១៩ ប៉ុន្តែក្លឹបទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងលើតម្លៃផ្ទេរចុងក្រោយឡើយ។ ទោះយ៉ាងណាពេលនេះ Neymar ត្រៀមខ្លួនរួចជាស្រេចក្នុងការប្តេជ្ញាចិត្តចំពោះអនាគតរបស់ខ្លួនជាមួយ PSG ចាប់តាំងពីការមកកាលពីឆ្នាំ ២០២៧ ដោយបានរកឃើញទម្រង់លេងល្អបំផុតរបស់គេនៅទឹកដី Parc des Princes កាលពីរដូវកាលមុន។ គួរជម្រាបជូនឱ្យដឹងថា តារាស៊ាំបាប្រេស៊ីល Neymar Jr តែងតែត្រូវបានផ្សាភ្ជាក់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona វិញ ហើយពាក្យចរចាអារ៉ាមផ្លាស់ទៅកាន់ក្រុមស្ដេចស Real Madrid ក៏ជារឿងតែងតែកើតមានផងដែរ ខណៈ Neymar បានចូលរួមជាមួយ PSG កាលពីឆ្នាំ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២លានអឺរ៉ូ៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី