
ទីបំផុត Gareth Bale បានស៊ុតបញ្ចូលទីគ្រាប់បាល់ដំបូងសម្រាប់ក្លិប Tottenham Hotspur ហើយ ក្រោយខកខានអស់រយៈពេលជាង ៧ឆ្នាំ និងបានជួយក្រុមរកបាន ៣ ពិន្ទុក្នុងជ័យជម្នះ ២-១ លើក្រុម Brighton ។ បន្ទាប់ពី Harry Kane បានរកគ្រាប់បាល់បើកឆាកឱ្យ Spurs នៅនាទីទី១៣ ដោយបាល់ពិនិ័យ១ម៉ែត្រ មុនពេលតាមស្មើនៅតង់ទី២ ដោយកីឡាករ Tariq Lamptey បើទោះបីជាបង្កភាពចម្រូលចម្រាសក៏ដោយ។ ដើម្បីស្វែងរកជ័យជម្នះលោក Mourinho បានសម្រេចប្ដូរ Bale ចូលនៅនាទីទី៧០ ដែលបានខ្ចីជើងពី Real Madrid ដោយបានតែតបញ្ចូលទីនាំមុខ ត្រឹមតែ ៣នាទីក្រោយពេលប្ដូរចូលប៉ុណ្ណោះ។ នេះជាគ្រាប់បាល់ដំបូងសម្រាប់ក្រុមមាន់ខ្នាយមាស Spurs របស់ខ្សែប្រយុទ្ធស្លាប់ឆ្វេង Bale ចាប់តាំងពីខែឧសភាឆ្នាំ ២០១៣ ដែលមានរយៈពេលជាង ៧ឆ្នាំមកហើយ។
Bale បានប្រាប់ទូរទស្សន៍ Sky Sports ក្រោយចប់ការប្រកួតថា៖ “វាជាអារម្មណ៍ដ៏អស្ចារ្យមួយ។ អ្នកគ្រាន់តែចង់ធ្វើ និងធ្វើការឱ្យក្រុម។ ខ្ញុំបានធ្វើការឲ្យក្រុម ហើយខ្ញុំពិតជាមានសំណាងណាស់ក្នុងការរកគ្រាប់។ វាពិតជាការលេងដ៏អស្ចារ្យពី Sergio Reguilon ហើយខ្ញុំស្ថិតក្នុងកន្លែងដ៏ត្រឹមត្រូវនៅពេលដ៏ល្អ”៕
ដោយ៖ តារា